ក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់អាចប្រលងជាប់គណិតវិទ្យាកម្រិតថ្នាក់សាកលវិទ្យាល័យ (មានវីដេអូ)
ក្មេងប្រុសអាយុ ៩ ឆ្នាំបានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ ក្រោយរូបគេបានប្រលងជាប់ការប្រលងគណិតវិទ្យាកម្រិតថ្នាក់សាកលវិទ្យាល័យ ដែលជាការប្រលងដ៏លំបាកមួយសម្រាប់សិស្ស និងនិស្សិតទូទៅ។ ក្មេងប្រុសដែលមានសមត្ថភាពខួរក្បាលដ៏ពិសេសនេះមានឈ្មោះថា Shogo Ando រស់នៅក្នុងប្រទេសជប៉ុន និងកំពុងសិក្សាថ្នាក់បឋមសិក្សាត្រឹមថ្នាក់ទី ៤ ប៉ុណ្ណោះ។ លទ្ធផលនៃការប្រលងជាប់ដោយមានកម្រិតពិន្ទុខ្ពស់នូវតេស្តគណិតវិទ្យាខាងលើនេះបានបង្ហាញថា Shogo Ando ជាក្មេងអច្ឆរិយម្នាក់ ហើយគេរំពឹងថានៅថ្ងៃអនាគតក្មេងប្រុសរូបនេះនឹងក្លាយជាបញ្ញវន្តដ៏សំខាន់មួយរបស់ប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា តេស្តគណិតវិទ្យា ដែលក្មេងប្រុសរូបនេះបានប្រលងជាប់មានឈ្មោះថា Suken ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៨ សម្រាប់ប្រើប្រាស់ជាការវាស់ស្ទង់ចំណេះដឹងរបស់បេក្ខជនមុនចូលរៀនក្នុងសាកលវិទ្យាល័យល្បីៗ ឬមុខជំនាញណាដែលលំបាកខ្លាំងប៉ុណ្ណោះ ហើយជារៀងរាល់ឆ្នាំមានបេក្ខជនជាច្រើនបានប្រលងធ្លាក់តេស្តមួយនេះ៕
អត្ថបទ៖ ភក្តី
