ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់បញ្ហារឿងកើបលាមកសត្វនាំឱ្យប្រឡាក់ដៃ ដោយក្រុមហ៊ុនមួយនេះមានរ៉ូបូតឱ្យដើរសម្អាតស្វ័យប្រវត្តិតែម្ដង

    BY autoadmin December 13, 2019
    អស់បញ្ហារឿងកើបលាមកសត្វនាំឱ្យប្រឡាក់ដៃ ដោយក្រុមហ៊ុនមួយនេះមានរ៉ូបូតឱ្យដើរសម្អាតស្វ័យប្រវត្តិតែម្ដង

    ការមានសត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់វាពិតជាបង្កើនភាពរីករាយដល់ម្ចាស់មួយកម្រិត ហើយសត្វសំណព្វទាំងនោះគឺជាមិត្តដ៏ល្អ ក៏ដូចជាអ្នកដែលយល់ចិត្តបានល្អជាងគេបំផុតផងដែរ។ ប៉ុន្តែក្រៅពីភាពសប្បាយរីករាយទាំងនោះ អ្នកក៏ត្រូវតែមានការទទួលខុសត្រូវលើពួកវាដែរ ហើយអ្វីដែលគួរឱ្យធុញជាងគេនោះគឺថា អ្នកជាម្ចាស់ត្រូវដើរកើបលាមកដែលពួកវាជុះពាសវាលពាសកាលហ្នឹងតែម្ដង។ ហើយយើងជឿជាក់ថា គ្មានម្ចាស់សត្វចិញ្ចឹមណាដែលថា មិនដែលកើបលាមកឱ្យពួកវានោះទេ។

    ដោយសារការគិតគូរពីបញ្ហានេះ ក្រុមហ៊ុនមួយឈ្មោះថា Beetl Robotics បានបង្កើតរ៉ូបូតដែលអាចរកមើល និងចាប់កន្លែងដែលមានលាមកឆ្កែដោយស្វ័យប្រវត្តិ ដូច្នេះអ្នកនឹងមិនចាំបាច់កើបវាដោយខ្លួនឯងនាំតែប្រឡាក់ដៃជើងនោះទេ។ ម៉ាស៊ីននេះមានឈ្មោះថា Beetl ត្រូវបានបំពាក់ដោយប្រព័ន្ធកុំព្យួទ័រ GPS និងមានកាមេរ៉ាខាងមុខ ដើម្បីជួយពួកគេក្នុងការស្វែងរកលាមកសត្វចិញ្ចឹមរបស់អ្នក ហើយនៅពេលវាចាប់សញ្ញាឃើកលាមកហើយ រ៉ូបូតនឹងដើរទៅទីតាំងនោះហើយធ្វើការសម្អាតវាខ្លួនឯង ដូច្នេះអ្នកមិនចាំបាច់ពិបាកធ្វើវាទៀតឡើយ៕

    អត្ថបទ៖ លីដា

    Share This Post: