ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ជួយដីកម្រិត ៦.៩រិចទ័រ នៅប្រទេសហ្វីលីពីន បានសម្លាប់មនុស្ស ៧នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស

    BY autoadmin December 16, 2019
    រញ្ជួយដីកម្រិត ៦.៩រិចទ័រ នៅប្រទេសហ្វីលីពីន បានសម្លាប់មនុស្ស ៧នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស

    យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅពេលមានការរញ្ជួយដីកម្រិត ៦.៩រិចទ័រ បានវាយប្រហារនៅជិតកោះមីនដាណាវ ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ។ បើតាមអាជ្ញា​ធរនៅទីនោះបានឱ្យដឹងថា នៅក្នុងហេតុការណ៍រញ្ជួយដីនេះមានអ្នកស្លាប់ចំនួន ៧នាក់ បូករួមទាំងក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ផងដែរ ខណៈរាប់សិបនាក់ទៀតរងរបួស។ គួរឱ្យដឹងដែរថា អ្នកស្លាប់ទាំង៧នាក់ សុទ្ធតែស្លាប់ដោយសារមានការបាក់អគារសង្កត់ពីលើទាំងអស់។

    មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់លោក Christopher Tan បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងដំណើរការ ខណៈពេលនេះអ្នកកំពុងតែបាត់ខ្លួន មិនមានសង្ឃឹមថានៅរស់នោះទេ។ ចំណែកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងកូនស្រី ក៏បានស្ថិននៅក្នុងតំបន់មានការរញ្ជួយផងដែរ ប៉ុន្តែគាត់និងក្រុមគ្រួសារមិនមានបញ្ហាអ្វីទេ៕

    អត្ថបទ៖ លីដា

    Share This Post: