អន្តរជាតិ
ប្រទេសចិនសម្រេចផ្អាកពន្ធគយលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក
BY autoadmin
December 16, 2019
ចិន៖ គណៈកម្មការពន្ធគយរបស់ក្រុមប្រឹក្សារដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូថា ប្រទេសចិនបានព្យួរការដាក់ពន្ធបន្ថែមលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលគ្រោងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក បានព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកាលពីថ្ងៃសុក្រ។

ពន្ធសងសឹករបស់ចិនដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ គឺសំដៅគោលដៅទំនិញដូចជាពោត និងស្រូវសាលី ដែលនាំចូលពីអាមេរិក រហូតដល់យានយន្ត និងគ្រឿងបន្លាស់រថយន្ត ដែលផលិតនៅសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាពន្ធរបស់ចិនផ្សេងទៀតដែលត្រូវបានអនុវត្តរួចហើយនោះគឺនៅដដែល។ នេះបើតាមគណៈកម្មការនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់នាយកដ្ឋានរដ្ឋាភិបាល រួមទាំងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន៕


អត្ថបទ៖ លីដា