ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលីសប៉ះទង្គិចជាមួយក្រុមបាតុករនៅក្រុងដេលី ជុំវិញច្បាប់វិសោធនកម្មសញ្ជាតិ ដែលបង្ហាញពីភាពរើសអើងសាសនានៅក្នុងប្រទេសឥណ្ឌា

    BY autoadmin December 17, 2019
    ប៉ូលីសប៉ះទង្គិចជាមួយក្រុមបាតុករនៅក្រុងដេលី ជុំវិញច្បាប់វិសោធនកម្មសញ្ជាតិ ដែលបង្ហាញពីភាពរើសអើងសាសនានៅក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ ប៉ូលីសបានប៉ះទង្គិចជាមួយក្រុមបាតុករក្នុងរដ្ឋធានីដេលី នៅក្នុងអំឡុងពេលបានតុករបានតវ៉ាប្រឆាំងនឹងច្បាប់ថ្មីដ៏ចម្រូងចម្រាសមួយ ស្តីពីជនចំណាកស្រុក។ ច្បាប់ថ្មីដែលមានឈ្មោះថា “វិសោធនកម្មសញ្ជាតិ” (Citizenship Amendment Bill) នឹងផ្តល់សិទ្ធិឱ្យជនចំណាកស្រុកអ្នកកាន់សាសនាហិណ្ឌូ, គ្រីស្ទ, ជេន, ព្រះពុទ្ធ និងស៊ីក អាចទទួលបានសញ្ជាតិឥណ្ឌាលើកលែងតែម៉ូស្លីម។ ការប៉ះទង្គិចនេះបានកើតឡើងដោយសារថា អ្នករិះគន់ពិសេសក្រុមនិស្សិតយល់ថា វាជាសកម្មភាពបើកចំហនៃការរើសអើង និងប្រែក្លាយសាសនាទៅជាកត្តាសម្រេចចិត្តចម្បង សម្រាប់អ្នកណាដែលនឹងត្រូវបានចាត់ទុកជាជនអន្តោប្រវេសន៍ខុសច្បាប់។

    ក្នុងការប៉ះទង្គិចគ្នានេះប៉ូលីសបានបាញ់ហ្គាសបង្ហូរទឹកភ្នែក និងប្រើដំបងខ្លី ខណៈឡានក្រុងរាប់គ្រឿងត្រូវបានបាតុករដុតចោល ហើយផ្លូវមួយចំនួនត្រូវបានបិទ។ ការតវ៉ាបានផ្ទុះឡើងពាសពេញភាគខាងជើង និងខាងកើតប្រទេសឥណ្ឌា ចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តជាផ្លូវការ។ គិតមកទល់ពេលនេះមានមនុស្ស ៦នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលប្រាំថ្ងៃនៃភាពចលាចល។ នៅចុងសប្តាហ៍នេះក្រុមបាតុករនៅ West Bengal បានបិទផ្លូវជាតិសំខាន់ៗ ខណៈនៅរដ្ឋ Assam រដ្ឋាភិបាលបានដកបម្រាមគោចររយៈពេលខ្លី ដើម្បីអនុញ្ញាតឱ្យប្រជាជនទិញទំនិញសំខាន់ៗ។ និស្សិតនៃសាកលវិទ្យាល័យ Jamia Millia Islamia ដ៏ល្បីល្បាញរបស់ប្រទេសក៏បានធ្វើបាតុកម្មប្រឆាំងច្បាប់មួយនេះ ប៉ុន្តែបញ្ចប់ទៅដោយការប៉ះទង្គិចគ្នាជាមួយប៉ូលីសកាន់តែខ្លាំង៕

    អត្ថបទ៖ លីដា

    Share This Post: