ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបង្ហាញថា ជនជាតិចិនប្រហែល ១០០លាននាក់ សុទ្ធតែធ្វើពុតជាហាត់ប្រាណ

    BY autoadmin December 17, 2019
    របាយការណ៍មួយបង្ហាញថា ជនជាតិចិនប្រហែល ១០០លាននាក់ សុទ្ធតែធ្វើពុតជាហាត់ប្រាណ

    ថ្មីៗនេះរដ្ឋបាលទូទៅរបស់ប្រទេសចិនបានអំពាវនាវដល់ប្រជាជនរបស់ខ្លួនថា អ្នកដែលចូលចិត្តធ្វើពុតជាហាត់ប្រាណ សូមព្យាយាមហាត់ប្រាណឡើងវិញ។ វាគោលដៅមួយនៃកម្មវិធីសុខភាពជាតិ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សារដ្ឋកាលពីឆ្នាំ២០១៦ ដើម្បីឱ្យប្រជាជនចំនួន ៤៣៥លាននាក់ នៅក្នុងប្រទេសធ្វើលំហាត់ប្រាណជាប្រចាំនៅឆ្នាំ២០២០។ បច្ចុប្បន្ននេះពួកគេនិយាយថា មានតែប្រជាជន ៣៥លាននាក់ ប៉ុណ្ណោះដែលហាត់ប្រាណត្រឹមត្រូវ ហើយនេះជាចំនួនទាបជាងគោលដៅដែលពួកគេចង់បាន។ ទោះយ៉ាងណាបើយោងតាមរបាយការណ៍នាពេលថ្មីៗនេះ ស្តីពីនិន្នាការហាត់ប្រាណ ដែលចេញផ្សាយដោយរដ្ឋបាលកីឡាបានឱ្យដឹងថា ពួកគេទំនងជាងនឹងពង្រីកគោលដៅឱ្យបានច្រើនជាងនេះទៀត។ ម៉្យាងទៀតរបាយការណ៍ប៉ាន់ស្មានថ្មីមួយបង្ហាញថា ប្រជាជន ១០០លាននាក់ នៅក្នុងប្រទេសចិនគ្រាន់តែធ្វើពុតជាធ្វើលំហាត់ប្រាណប៉ុណ្ណោះ។

    នេះរាប់បញ្ចូលទាំងអ្នកដែលបានទិញឧបករណ៍ហាត់ប្រាណដាក់ក្នុងគេហដ្ឋានរបស់ពួកគេ ប៉ុន្តែមិនបានប្រើវាពិតប្រាកដ និងអ្នកដែលជាសមាជិកកន្លែងហាត់ប្រាណ ប៉ុន្តែយូរៗបានចូលម្ដង។ ជាក់ស្ដែងភាពធាត់បានក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសចិនក្នុងទសវត្សនេះ ជាពិសេសនៅពេលនិយាយដល់កុមារ។ កាលពីឆ្នាំ២០១៧ ប្រទេសចិនត្រូវបានគេរកឃើញថា មានកុមារធាត់ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ខណៈពេលដែលលំដាប់ទី២ គឺសហរដ្ឋអាមេរិក នៅពេលនិយាយដល់មនុស្សធាត់ពេញវ័យ។ ជាការពិតចំនួនដ៏ច្រើននេះក៏ព្រោះថា ប្រទេសចិនមានប្រជាជនច្រើនស្រាប់ផងទេ ប៉ុន្តែយ៉ាងណាការហាតប្រាណដើម្បីសុខភាពល្អ មិនធាត់លើសគីឡូ គឺជាអ្វីដែលគ្រប់គ្នាគួរគិតគូរ៕

    អត្ថបទ៖ លីដា

    Share This Post: