បុរសម្នាក់វក់បាញ់ PUBG ខ្លាំងពេករហូតច្រឡំយកទឹកសាប៊ូមកផឹក ហើយពុលស្លាប់យ៉ាងអាណោចអាធ័ម
ឥណ្ឌា៖ យុវជនម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីគាត់បានច្រឡំផឹកមេសាប៊ូជំនួសទឹក ខណៈដែលគាត់វក់លេងហ្គេម PUBG តាមទូរស័ព្ទដៃខ្លាំងពេក។ ជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ Saurabh Yadav អាយុ ២០ ឆ្នាំ រស់នៅក្នុងរដ្ឋ Agra ភាគខាងត្បូងប្រទេសឥណ្ឌា។ ហេតុការណ៍ដ៏អកុសលខាងលើបានកើតឡើងខណៈដែលជនរងគ្រោះកំពុងជិះរថភ្លើងជាមួយមិត្តភក្តិ ហើយភ្លាមៗក្រោយរូបគេច្រឡំផឹកមេសាប៊ូនោះ គេមិនអាចសុំឲ្យរថភ្លើងឈប់ភ្លាមៗបានឡើយហើយទម្រាំតែដល់ចំណតរថភ្លើងត្រូវឈប់នោះ ជនរងគ្រោះបានពុលមេសាប៊ូធ្ងន់ធ្ងរ ហើយរូបគាត់បានដាច់ខ្យល់ស្លាប់ក្នុងអំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បើតាមសំដីរបស់មិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនពេកកើតហេតុពួកគេបានទៅផ្សារ និងបានទិញឥវ៉ាន់ជាច្រើន រួមទាំងទឹកមេសាប៊ូដែលគេបានច្រកដាក់ដបទឹកសុទ្ធសម្រាប់លក់ផងដែរ ហើយខណៈពេលដែលជនរងគ្រោះកំពុងតែវក់នឹងការលេងហ្គេមនោះ រូបគេក៏បានច្រលំយកទឹកមេសាប៊ូនោះមកផឹកជំនួសទឹកសុទ្ធតែម្តង។ យ៉ាងណាក្តីក្រុមគ្រួសាររបស់ជនរងគ្រោះជឿថា ហេតុការណ៍នេះបានកើតឡើងក្រោមការរៀបចំរបស់មិត្តភក្តិគេក្នុងគោលបំណងលេងសើច ព្រោះបើមិនដូចនោះម្លេះមិត្តភក្តិជនរងគ្រោះបានឃើញហេតុការណ៍ និងឃាត់រូបគេមុនពេលដែលគេផឹកមេសាប៊ូនោះបាត់ទៅហើយ។ បើទោះជាយ៉ាងនេះក្តី គ្មានភស្តុតាងណាមួយបញ្ជាក់ថា មិត្តភក្តិរបស់ជនរងគ្រោះជាអ្នកទទួលខុសត្រូវក្នុងករណីនេះឡើយ៕
អត្ថបទ៖ ភក្តី
