សង្គម

ជីវិតអេីយហេតុអ្វីឯកាម្ល៉េះ ប្តីត្រូវគេសម្លាប់នៅសម័យខ្មែរ​ក្រហម កូន២នាក់ស្លាប់ដោយសារជំងឺ​ ទ្រាំរស់នៅតែម្នាក់ឯងពេលនេះកំលាំងកាន់តែអស់មានតែរំពឹងការជួយពីអ្នកជិតខាងនិងសប្បុរសជន

BY
Khmernote Media
December 19, 2019

ជារឿងមួយគួរឲ្យអាណិតអាសូរ លោកយាយជរាមួយរូប រស់នៅយ៉ាងវេទនាគ្មានកូនគ្មានចៅ បងប្អូនមើលថែ ប្តីស្លាប់ក្នុងសម័យខ្មែរក្រហម ចំណែកកូនៗទាំង២ស្លាប់ដោយសារតែជម្ងឺ សព្វថ្ងៃរស់នៅតែម្នាក់ឯងនៅក្នុងផ្ទះដំបូលធ្លុះធ្លាយឃើញហើយគួរឲ្យសង្វេគជាពន់ពេក ។ លោកយាយមានឈ្មោះ ហ៊ាង​ រី​ អាយុ៧៣ឆ្នាំ​ រស់នៅភូមិទួលកំពត​ ឃុំ​បឹងប្រួល​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ជីវិតរបស់លោកយាយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកយាយឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។ យោងតាមគណនីហ្វេសប៊ុក Thoeun Pnn បានចុះទៅជួបលោកយាយផ្ទាល់ ដោយបានសរសេររៀបរាប់ថា ៖

“ជីវិតអេីយហេតុអ្វីឯកាម្ល៉េះ​ ប្តីត្រូវគេសម្លាប់នៅសម័យខ្មែរ​ក្រហម កូន២នាក់ស្លាប់ដោយសារជំងឺ​ គ្មានសាច់ញាតិបងប្អូនកូនចៅ​ រស់នៅក្នុងខ្ទមដ៏ចាស់ទ្រុឌទ្រោមពុកផុយ​ម្នាក់ឯង​ ជីវិតនេះពិតជាកណ្តោចកណ្តែងណាស់​ រស់ម្នាក់ឯង​ ធ្វេីការដោយខ្លួនឯង​ ដាំស្លដោយខ្លួនឯង​ មេីលថែដោយខ្លួនឯង​ គឺម្នាក់ឯងរហូតហេីយ​។ ពីមុនធ្លាប់សុីឈ្មួលដោតថ្នាំអោយគេ​ បានមួយថ្ងៃ៥០០០រៀល​ បច្ចុប្បន្នវ័យកាន់តែចាស់កំលាំងកាន់តែអស់មិនអាចធ្វេីការងារបាន​ ដេករងចាំថ្ងៃស្លាប់​ លោកយាយ​ ហ៊ាង​ រី​ អាយុ៧៣ឆ្នាំ​ រស់នៅភូមិទួលកំពត​ ឃុំ​បឹងប្រួល​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ សង្ឃឹមថានឹងគេជួយលោកយាយ មានតែរំពឹងការជួយពីអ្នកជិតខាងនិងសប្បុរសជន​ អាចសួរព័ត៍មានបាន0976667575​ បញ្ជាក់លោកយាយមិនមានទូរសព្ទ័ឡេីយ​ ឬអាចទៅភូមិឃុំដែលគាត់រស់នៅបាន”៕

ប្រភព៖ Thoeun Pnn

Share This Post: