ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុត TeamTrees បានសម្រេចគោលដៅរបស់ខ្លួន ក្នុងការប្រមូលមូលនិធិដើម្បីដាំដើមឈើ ២០,០០០,០០០ដើម

    BY autoadmin December 20, 2019
    ទីបំផុត TeamTrees បានសម្រេចគោលដៅរបស់ខ្លួន ក្នុងការប្រមូលមូលនិធិដើម្បីដាំដើមឈើ ២០,០០០,០០០ដើម

    ទីបំផុតគម្រោងប្រមូលមូល​និធិ #TeamTrees ដើម្បីដាំដើមឈើឱ្យបាន ២០លានដើម ដែលផ្ដួចផ្ដើមគំនិតដោយតារា YouTube លោក Jimmy Donaldson ឬ MrBeast ពេលនេះបានគ្រប់ចំនួនអស់ហើយ ដោយមានចំនួនសរុប ២០,០០០,០០០ ដុល្លារអាមេរិក (១៥លានផោន) ។ ទឹកប្រាក់ចំនួន ២០លានដុល្លារ ដែលស្មើនឹង ១ដុល្លារ = ១ដើមឈើ គឺជាការចូលរួមមូលនិធិពីសប្បុរសជនប្រមាណ ៥០០,០០០នាក់ បូករួមទាំងមិត្តភក្ដិ, អ្នកគាំទ្រ និងបុគ្គលល្បីៗក្នុង YouTube ជាច្រើនដូចជា៖ Mark Rober, Rhett & Link, Marshmello, iJustine, Marques Brownlee, The Slow Mo Guys, Ninja, Simone Giertz, Jacksepticeye, Smarter Every Day និងជាច្រើនទៀត។ សូម្បីតែ CEO របស់ Tesla លោក Elon Musk និង CEO របស់ Shopify លោក Tobie Lutke ក៏បានចូលរួមគ្នាជាមួយគម្រោងនេះផងដែរ។

    ជាការពិតណាស់! មូលហេតុដែលនាំឱ្យពួកគេត្រូវការធ្វើមូលនិធិនេះទៅបាន គឺដោយសារពួកគេតែមួយក្រុមមិនអាចសម្រេចគោលដៅនេះទាំងស្រុងនោះទេ។ ដូច្នេះហើយពួកគេត្រូវការកម្លាំងពីជំុវិញពីភពលោក ដើម្បីជួយរកទីតាំងដើម្បីដាំកូនឈើ ក៏ដូចជាកម្លាំងបន្ថែមដើម្បីសម្រេចកិច្ចការនេះ។ វាមិនមែនជា Challenge នោះទេ ប៉ុន្តែវាជាចលនាមួយដើម្បីអនាគតព្រៃបៃតង ហើយក៏ព្រោះថាពួកគេគឺពិតជាគិតគូរដល់ផែនដីនេះ។ #TeamTrees ក៏បានសហការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ Arbor Day Foundation ផងដែរ ដើម្បីឱ្យជួលដាំដើមឈើនេះ។ ២០លានដើមឈើ គឺជាចំនួនមិនគួរឱ្យជឿ ហើយវាក៏ជារឿងដ៏ល្អបំផុតមួយ ដែលមនុស្សបានធ្វើក្នុងឆ្នាំ២០១៩៕

    អត្ថបទ៖ លីដា

    Share This Post: