ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! បុរសចំណាស់ម្នាក់មានដុំគ្រោះធំៗជាង១០០នៅក្នុងតម្រងនោម តែមិនដែលធ្វើទុកទាល់តែសោះ

    BY autoadmin December 20, 2019
    ញាក់សាច់! បុរសចំណាស់ម្នាក់មានដុំគ្រោះធំៗជាង១០០នៅក្នុងតម្រងនោម តែមិនដែលធ្វើទុកទាល់តែសោះ

    ចិន៖ គ្រោះធំៗជាង ១០០ គ្រាប់ត្រូវបានគេវះកាត់យកចេញពីក្នុងតម្រងនោមរបស់បុរសចំណាស់ម្នាក់ ដែលករណីនេះបានធ្វើក្រុមវេជ្ជបណ្ឌិតតក់ស្លុតជាខ្លាំងព្រោះវាកម្រនឹងកើតមានណាស់។ បើតាមលោកវេជ្ជបណ្ឌិត Sun Chao ប្រធានមន្ទីរពេទ្យ Zhongda Hospital Affiliated ដែលមានមូលដ្ឋាននៅក្នុងខេត្ត Nanjing ប្រទេសចិនបានលើកយកករណីនេះមកបកស្រាយថា ជនរងគ្រោះក្នុងករណីកម្រនេះជាបុរសចំណាស់ម្នាក់មានអាយុ ៨៣ឆ្នាំ ហើយតាមការពិនិត្យគេបានរកឃើញថា គាត់ផ្ដើមមានបញ្ហាតម្រងនោមនេះអស់រយៈពេល​ជាង ១០ឆ្នាំមកហើយ តែគាត់មិនដែលមកពេទ្យទាល់តែសោះ ហើយមិនដែលធ្វើទុកអ្វីឡើយ លុះដល់ពេលថ្មីៗនេះគាត់មានបញ្ហាពេលបត់ជើងតូច ហើយពេលមកពេទ្យគេក៏ពិនិត្យតម្រងនោមរបស់គាត់និងរកឃើញគ្រោះជាង ១០០ គ្រាប់នោះតែម្តង។

    ក្រោយវះកាត់រួចលោកវេជ្ជបណ្ឌិត Sun Chao បានបញ្ជូនករណីនេះទៅកាន់សាលកវិទ្យាល័យវេជ្ជសាស្ត្រជាតិចិនដើម្បីសិក្សាផងដែរព្រោះគេឆ្ងល់ថា តើករណីជនរងគ្រោះដែលមានដុំគ្រោះជាង ១០០ គ្រាប់នៅក្នុងតម្រងនោម និងគ្មានធ្វើទុកអ្វីទាល់តែសោះ អាចកើតឡើងដោយរបៀបណា? វេជ្ជបណ្ឌិត Sun Chao បានផ្តល់ដំបូន្មានថា លោកអ្នកគួរញ៉ាំទឹកឲ្យបានច្រើន កុំព្យាយាមពន្យាពេលរាល់ពេលឈឺបត់ជើងតូច និងត្រូវទៅជួបវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័សប្រសិនបើមានបញ្ហាខុសប្រត្រតីពេលបត់ជើងតូចម្តងៗ បើមិនដូចនោះទេលោកអ្នកអាចនឹងកើតមានបញ្ហាធ្ងន់ធ្ងរដូចក្នុងរកណីខាងលើនេះអីចឹង៕

    អត្ថបទ៖ភក្តី

     

    Share This Post: