សង្គម

បងស្រីជាសប្បុរសជនមួយរូប ប្រកាសឧបត្ថម្ភកង់ និងសម្ភារៈសិក្សាមួយចំនួន ជូនដល់កុមារីកម្សត់ដែលរស់នៅជាមួយជីដូនជីវភាពខ្វះខាត តែខំសិក្សាទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា

BY
Khmernote Media
December 20, 2019

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវកម្សត់របស់កុមារីមួយរូបដែលរស់នៅជាមួយនឹងជីដូនចាស់ ដើរទៅរៀនជារៀងរាល់ថ្ងៃតែរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា ។ កុមារីកម្សត់នេះមានឈ្មោះមុំ ឆយី សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាពោធិខ្ទម្ពរ បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងនោះផងដែលក៏មានសប្បុរសជនមួយរូបមានចិត្តសណ្តោសប្រណី អាណិតស្រលាញ់ក្មេងស្រីកម្សត់រូបនេះ ដោយបងស្រីម្ចាស់ហាងពេជ្រមានហ្វេសប៊ុកផេក Dana Try (ទ្រី ដាណា) បានប្រកាសចង់ជួយឧបត្ថម្ភកង់ និងសម្ភារៈសិក្សាមួយចំនួនជូនកុមារីកម្សត់រូបនេះផងដែរ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖

“ខ្ញុំ​ស្រលាញ់​អ្នក​តស៊ូ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ជា​ក្មេង​ស្រី​ម្នាក់ដែល​ជម្នះ​ការ​លំបាកជម្នះ​នឹង​ការ​មើល​ងាយ​គ្រប់​បែប​យ៉ាងរហូត​មាន​ថ្ងៃ​នេះ។ ឃើញ​ប្អូន​ស្រីដើរ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ដើម្បី​ទៅ​រៀន​នៅ​សាលារហូត​ជាប់​ឈ្មោះ​ជា​សិស្ស​ពូ​កែ៣​ឆ្នាំ​ជាប់​គ្នា​ទៀត បង​ពិត​ជា​សរសើរ​កម្លាំង​ចិត្ត​របស់​ប្អូន​ស្រី​ណាស់។ ខ្ញុំ​ចង់​ជួយ​កង់​គាត់​មួយ​គ្រឿង និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត លឺ​ថា​គាត់​រៀន​នៅ​បឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មាន​បង​ប្អូន​យើង​ណា​ស្គាល់​ផ្ទះ​គាត់​អត់? កើត​មក​គ្មាន​ទ្រព្យ​សម្បត្តិ រស់​ក្នុង​ភាព​ក្រី​ក្រ មិន​មែន​ជា​កំហុស​យើង​ទេ ហើយ​ក៏​មិន​មែន​ជា​កំហុស​អ្នក​ណា​ដែរ។ តែ​បើ​យើង​មិន​តស៊ូ យើង​ផ្ដេក​ផ្ដួល​លើ​ស្ថានភាព​ដែល​យើង​កំពុង​មាន ទើប​ជា​កំហុស​ធំ​បំផុត​ក្នុង​ឆាក​ជីវិត។ មាន​ជីវិត ត្រូវ​មាន​ការ​តស៊ូ”៕

Share This Post: