ពុទ្ធោ! អាយុ៨ឆ្នាំត្រូវឆ្លងជំងឺអេដស៍ពីម្តាយឪពុក ពេលនេះទុក្ខជាន់ទុក្ខជីតាកេីតជំងឺមហារីកប្រដាប់ភេទ លោកយាយក៏មានស្មារតីមិនល្អ ជីវភាពខ្វះខាតខ្លាំង
- December 21, 2019
កំពង់ចាម៖ ជារឿងមួយគួរឲ្យអាណិតអាសូរដោយកុមារីអាយុ៨ឆ្នាំម្នាក់ ឪពុកម្តាយស្លាប់ចោលព្រោះតែមានជម្ងឺអេដស៍ ហើយខ្លួនក៏បានឆ្លងជម្ងឺនេះពីឪពុកម្តាយរបស់ខ្លួន។ សព្វថ្ងៃកុមារីនេះរសនៅជាមួយនឹងជីដូនជីតា អ្វីដែលគួរឲ្យរំជួលចិត្តក្រៅពីមានជីវភាពខ្វះខាតជីតារបស់កុមារីកម្សត់នេះកើតជម្ងឺមហារីកប្រដាប់ភេទ ចំណែកឯជីដូនវិញក៏មានបញ្ហាស្មារតី អ្នកទាំង៣រស់នៅក្នុងភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Thoeun Pnn បានសរសេររៀបរាប់ថា៖ “ពិតជាគួរអោយអាណិតប្អូនស្រីណាស់ អាយុទេីបបាន៨ឆ្នាំត្រូវឆ្លងជំងឺអេដស៍ពីម្តាយឪពុក ហេីយពេលនេះឪពុកម្តាយស្លាប់ចោលអស់ ប្អូនស្រីត្រូវរស់នៅជាមួយលោកយាយលោកតា ទុកជាន់ទុកលោកតាកេីតជំងឺមហារីកប្រដាប់ភេទ លោកយាយមានស្មារតីមិនល្អ ត្រូវគេមេីលងាយមេីលថោក រស់យ៉ាងលំបាកក្នុងខ្ទមដ៏តូច។ ប្អូនស្រីរស់នៅភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សង្ឃឹមថានឹងមានបងប្អូនសប្បុរសជនអាណិតនឹងជួយដល់ប្អូនស្រី អាចទាក់ទងសួរព័ត៌មានលំអិតតាមទូរសព្ទ័0976667575 បញ្ជាក់គាត់គ្មានទូរសព្ទ័ទេ អរគុណ បងជួយប្អូនបានតែប៉ុណ្ណឹងអ្វីបន្តទុកអោយបងប្អូនសប្បុរសជនជាអ្នកជួយប្អូនស្រីទៅចុះ”៕




- Share This Post:






