ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មាន់ជាង ៤ ០០០ ក្បាលត្រូវបានគេសម្លាប់ចោល ក្រោយមន្ត្រីគយថៃមិនអនុញ្ញាតឲ្យនាំចូលទៅក្នុងប្រទេសថៃ

    BY autoadmin December 22, 2019
    មាន់ជាង ៤ ០០០ ក្បាលត្រូវបានគេសម្លាប់ចោល ក្រោយមន្ត្រីគយថៃមិនអនុញ្ញាតឲ្យនាំចូលទៅក្នុងប្រទេសថៃ

    ថៃ៖ សត្វមាន់ជាង ៤ ០០០ ក្បាលត្រូវបានគេសម្លាប់ចោលទាំងអស់​ក្រោយគេបានរកឃើញថា ជនខិលខូចមានបំណងចង់នាំសត្វបក្សីទាំងអស់នោះចូលក្នុងទៅប្រទេសថៃដោយខុសច្បាប់។ សត្វមាន់ទាំងអស់នោះត្រូវបានគេនាំយកមកពីប្រទេសម៉ាឡេស៊ីដឹកដោយរថយន្តដឹកទំនិញខ្នាតធំ ក្នុងគោលដៅយកទៅលក់ក្នុងទីផ្សារប្រទេសថៃ។ យ៉ាងណាក្តី ពេលមកដល់ច្រកព្រំដែនមន្ត្រីគយរបស់ប្រទេសថៃសម្រេចធ្វើការហាមឃាត់សត្វមាន់ទាំងនោះ ព្រោះគេមិនបានឃើញលិខិតបញ្ជាក់ផ្លូវការពីអាជ្ញាធរដែលអះអាងថា​ សត្វមាន់ទាំងនោះពិតជាគ្មានជំងឺ និងមានសុវត្ថិភាព ១០០% សម្រាប់ទទួលទាននោះទេ ហើយជាក់ស្តែងគេបានពិនិត្យឃើញថា សត្វមាន់មួយចំនួនកំពុងតែមានជំងឺក្នុងខ្លួនទៀតផង។

    ព្រោះហេតុផលនេះហើយទើបសត្វមាន់ជាង ៤ ០០០ ក្បាលនោះ ត្រូវបានម្ចាស់បោះចោលទាំងរស់ចូលទៅក្នុងរណ្ដៅមានទឹកតិចៗដើម្បីឲ្យពួកវាងាប់អស់តែម្តង។ សូមបញ្ជាក់ជូនថា មាន់ដែលមានជំងឺអាចបង្កឲ្យអ្នកទទួលទានវាអាចកើតមានជំងឺផ្សេងៗជាច្រើន ហើយក្នុងករណីធ្ងន់ធ្ងរដូចជាមាន់មានផ្ទុកជំងឺផ្ដាសាយបក្សីវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកទទួលទានទៀតផង៕

    អត្ថបទ៖ ភក្តី

    Share This Post: