ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងគួរឱ្យចាប់អារម្មណ៍ទាំង១០ របស់ប្រធានាធិបតីស្បែកខ្មៅដំបូងបំផុតរបស់អាមេរិក លោក Barack Obama

    BY autoadmin December 21, 2019
    រឿងគួរឱ្យចាប់អារម្មណ៍ទាំង១០ របស់ប្រធានាធិបតីស្បែកខ្មៅដំបូងបំផុតរបស់អាមេរិក លោក Barack Obama

    ខាងក្រោមនេះគឺជាការពិតទាំង១០ របស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលអ្នកប្រហែលជាធ្លាប់ដឹង ឬអាចនឹងមិនទាន់បានដឹង៖

    ១. គាត់ធ្លាប់ឈ្នះពានរង្វាន់ Grammy ចំនួន២៖ គាត់ឈ្នះពានរង្វាន់ Grammy លើកដំបូងក្នុងឆ្នាំ២០០៦ សម្រាប់អាល់ប៊ុមពាក្យនិយាយ “សុបិនពីឪពុកខ្ញុំ”។ ក្នុងឆ្នាំ២០០៨ គាត់បានឈ្នះពានរង្វាន់ Grammy ជាលើកទី២ សម្រាប់អាល់ប៊ុមពាក្យនិយាយ “វិសាទភាពនៃក្តីសង្ឃឹម៖ គំនិតស្តីពីការទាញយកក្តីសុបិន្តរបស់អាមេរិក”។

    ២. គាត់មានបុណ្យឈប់សម្រាកផ្ទាល់ខ្លួន៖ “Barack Obama Day” ផ្ដើមមានតាំងពីឆ្នាំ២០១៧ ថ្ងៃទី៤ ខែសីហា នៅរដ្ឋ Illinois និងត្រូវបានចុះហត្ថលេខាដោយលោកអភិបាល Bruce Rauner ។ ថ្ងៃពិសេសនេះនឹងត្រូវប្រារព្ធជារៀងរាល់ឆ្នាំ ពោលគឺវាជាថ្ងៃខួបកំណើតរបស់លោក អូបាម៉ា ផ្ទាល់តែម្ដង។

    ៣. ឈ្មោះរបស់គាត់មានន័យពិសេស៖ Barack​ មានន័យថា “ពរជ័យ” ក្នុងភាសាអារ៉ាប់។

    ៤. លោកនិងភរិយាមានកិច្ចព្រមព្រៀងជាមួយ Netflix៖ កាលពីខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន Netflix បានប្រកាសថា លោកបារ៉ាក់ និងលោកស្រី មីឆែល បានចុះកិច្ចព្រមព្រៀងជាមួយផលិតកម្ម។ លោក បារ៉ាក់ អូបាម៉ា ត្រូវបានគេគ្រោងនឹងធ្វើកិច្ចការក្រៅឆាក ក៏ដូចជានៅពីមុខកាមេរ៉ាផងដែរ។

    ៥. គាត់បានបង្កើតប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យហាវ៉ាដ៖ ក្នុងឆ្នាំ១៩៩០ លោកបានក្លាយជាជនជាតិអាមេរិកាំង-អាហ្វ្រិក ដំបូងគេបំផុត ដែលបានក្លាយជាប្រធានការត្រួតពិនិត្យច្បាប់របស់ហាវ៉ាដ។

    ៦. ទស្សនាវដ្តី Time ផ្តល់កិត្តិយសយ៉ាងធំធេងដល់គាត់៖ ទស្សនាវដ្តី Time បានដាក់ឈ្មោះលោកថា ជាបុគ្គលប្រចាំឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០០៨ ហើយលោកក៏បានឈ្នះពានរង្វាន់នេះជាលើកទី២ នៅខែធ្នូ ឆ្នាំ២០១២ ផងដែរ។

    ៧. គាត់ទទួលបានរង្វាន់ណូបែលសន្តិភាព៖ កាលពីខែតុលា ឆ្នាំ២០០៩ លោកបានឈ្នះរង្វាន់ណូបែលសន្តិភាព។ នៅលើគេហទំព័រណូបែល អង្គការនេះបាននិយាយថា លោក អូបាម៉ា បានឈ្នះពានរង្វាន់នេះសម្រាប់ការខិតខំប្រឹងប្រែងដ៏អស្ចារ្យ ដើម្បីពង្រឹងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រជាជន។ គណៈកម្មាធិការបានចាប់អារម្មណ៍ជាពិសេសទៅលើចក្ខុវិស័យរបស់លោកអូបាម៉ា និងធ្វើការឱ្យពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរ។

    ៨. គាត់ជាអ្នកនិពន្ធ៖ គាត់បានសរសេរសៀវភៅមួយចំនួនដូចជា “វិសាទភាពនៃក្តីសង្ឃឹម៖ គំនិតស្តីពីការទាញយកក្តីសុបិន្តរបស់អាមេរិក” នៅឆ្នាំ២០០៦ “សុបិនពីឪពុកខ្ញុំ៖ រឿងជាតិសាសន៍ និងដំណែលដូនតា” ឆ្នាំ២០០៧ និង “ខ្ញុំច្រៀងទៅកាន់៖ សំបុត្រមួយច្បាប់សម្រាប់កូនស្រីខ្ញុំ” ក្នុងឆ្នាំ២០១០។

    ៩. គាត់តែងជាមនុស្សដំបូង៖ គាត់តែងតែមាននាមជាមនុស្សដំបូងសម្រាប់រឿងជាច្រើន។ ជាក់ស្ដែងគាត់ជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាមេរិក, មេដឹកនាំអាមេរិកដំបូងគេដែលបានទៅកាន់ហ៊ីរ៉ូស៊ីម៉ា/ជប៉ុន ក៏ដូចជាជនជាតិអាមេរិកាំង-អាហ្វ្រិក ដំបូងគេបំផុត ដែលបានក្លាយជាប្រធានការត្រួតពិនិត្យច្បាប់របស់ហាវ៉ាដ។

    ១០.ឪពុកម្ដាយរបស់លោកជួបគ្នាពេលរៀននៅសកល៖ ឪពុករបស់លោកឈ្មោះថា Barack Obama Jr. ជាអតីតអ្នកចិញ្ចឹមពពែ ដែលក្រោយមកក្លាយជាអ្នកសេដ្ឋកិច្ច។ ម្តាយរបស់គាត់ឈ្មោះ Stanley Ann Dunham គឺជានរវិទូ។ ពួកគាត់ទាំង២ បានជួបគ្នាពេលជានិស្សិតនៅសាកលវិទ្យាល័យហាវ៉ៃ (University of Hawaii) ៕

    អត្ថបទ៖ លីដា

    Share This Post: