ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកកាន់សាសនាឥស្លាមនៅប្រទេសម៉ាឡេស៊ីអាចសប្បាយរីករាយជាមួយពិធីបុណ្យណូអែលបាន តែហាមធ្វើបែបនេះ

    BY autoadmin December 25, 2019
    អ្នកកាន់សាសនាឥស្លាមនៅប្រទេសម៉ាឡេស៊ីអាចសប្បាយរីករាយជាមួយពិធីបុណ្យណូអែលបាន តែហាមធ្វើបែបនេះ

    ម៉ាឡេស៊ី៖ បុណ្យណូអែលដែលជាវប្បធម៌របស់ក្រុមអ្នកកាន់សាសនាគ្រិស្ត ឬជាទូទៅយើងតែងហៅថា យេស៊ូ ត្រូវបានប្រារព្ធធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើន បើទោះជាប្រទេសទាំងនោះមិនមែនជាប្រទេសគោរពសាសនាយេស៊ូក៏ដោយ។ តួយ៉ាងប្រជាពលរដ្ឋឥស្លាមនៅក្នុងប្រទេសម៉ាឡេស៊ីក៏ត្រូវបានគេអនុញ្ញាតឲ្យទទួលយកភាពរីករាយនៃពិធីបុណ្យណូអែលផងដែរ តែស្ថិតនៅក្រោមដែនកំណត់មួយ។

    បើតាមលោក Terengganu mufti Zulkifly Muda ដែលជាប្រធានអ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសម៉ាឡេស៊ីនោះបានបញ្ជាក់ថា ប្រជាពលរដ្ឋឥស្លាមទាំងអស់អាចចូលរួមពិធីបុណ្យណូអែលដោយរីករាយបាន ប្រសិនបើនៅតាមសាលារៀន ឬកន្លែងធ្វើការងាររបស់ពួកគេមានការរៀបចំពិធីនេះឡើង យ៉ាង​ណាក្តីពួកគេមិនត្រូវស្លៀកពាក់ដូច Santa Claus ឡើយ ព្រោះវាគឺជាសកម្មភាពខុសឆ្គងខ្លាំងណាស់ក្នុងនាមជាឥស្លាមសាសនិកជន។ សូមបញ្ជាក់ថា នៅតាមក្រុមហ៊ុន ឬសាលារៀនដែលមានបុគ្គលិកឬគ្រូបង្រៀនមកពីអឺរ៉ុបនោះ តែងបារព្ធបុណ្យណូអែលយ៉ាងរីករាយជាមួយប្រជាជនម្ចាស់ប្រទេសដោយមិនបានរើសអើងថា ប្រជាពលរដ្ឋទាំងនោះកាន់សាសនាអ្វីនោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: