ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសចិនឃាត់ខ្លួនម្ចាស់ហាងមីស៊ុបម្នាក់ ក្រោយដាក់កញ្ឆាក្នុងទឹកស៊ុប ដើម្បីឲ្យភ្ញៀវញៀនញ៉ាំហើយចង់ញ៉ាំទៀត

    BY autoadmin December 25, 2019
    ប៉ូលិសចិនឃាត់ខ្លួនម្ចាស់ហាងមីស៊ុបម្នាក់ ក្រោយដាក់កញ្ឆាក្នុងទឹកស៊ុប ដើម្បីឲ្យភ្ញៀវញៀនញ៉ាំហើយចង់ញ៉ាំទៀត

    ចិន៖ ម្ចាស់ហាងលក់មីស៊ុបម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោយគេបានរកឃើញថា​ គាត់បានប្រើប្រាស់ម្សៅកញ្ឆា ជាគ្រឿងផ្សំសម្រាប់ចម្អិនស៊ុប ដើម្បីឲ្យភ្ញៀវញៀនញ៉ាំហើយចង់ញ៉ាំទៀត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។​ ប៉ូលិសជំនាញចិនបានប្រាប់អ្នកសារព័ត៌មានថា ហាងលក់មីស៊ុបខាងលើនេះគឺជាហាងបើកលក់លក្ខណៈគ្រួសារនៅផ្ទះតែប៉ុណ្ណោះ ​មិនមែនជាហាងមានម៉ាកយីហោល្បីនោះទេ។ ជាធម្មតាហាងមួយនេះមានអតិថិជនយ៉ាងច្រើនហើយគេល្បីតៗគ្នាថា ទឹកស៊ុបនៅក្នុងហាងមួយមានជាតិឆ្ងាញ់ប្លែកពីហាងផ្សេងទៀត។

    រូបតំណាង

    ភាពល្បីល្បាញនេះបានធ្វើឲ្យប៉ូលិសមានការសង្ស័យយ៉ាងខ្លាំង រហូតដល់ត្រូវបើកការស៊ើបអង្កេតជាពិសេសមួយ។ ក្រោយការស៊ើបអង្កេត និងចុះទៅពិនិត្យដល់កន្លែងទើបគេបានរកឃើញថា ម្ចាស់ហាងតែងលួចដាក់ម្សៅកញ្ឆាទៅក្នុងស៊ុបជានិច្ច ហើយគេថែមទាំងបានរកឃើញម្សៅកញ្ឆាជាច្រើននៅក្នុងផ្ទះរបស់គាត់ទៀតផង។ សូមបញ្ជាក់ថា កញ្ឆាគឺជាដំណាំម្យ៉ាងដែលគេអាចច្នៃធ្វើជាគ្រឿងញៀនបាន ហើយការដាំដុះ និងចែកចាយដំណាំប្រទេសនេះ ត្រូវបានគេចាត់ទុកជាសកម្មភាពខុសច្បាប់៕

    ម្សៅកញ្ឆា

    អត្ថបទ៖ ភក្តី

    Share This Post: