អន្តរជាតិ
ប្រូម៉ូសិន Christmas ខុសបច្ចេកទេសនៅអូស្ត្រាលី បង្កឲ្យមានមនុស្សជាន់គ្នារបួសជាច្រើននាក់ (មានវីដេអូ)
BY autoadmin
December 26, 2019
អូស្រ្តាលី៖ ភាពចលាចលនៃការអបអរពិធីបុណ្យណូអែលមួយបានកើតឡើង និងបានបង្កឲ្យមានមនុស្ស ៥ នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើប Westfield Parramatta ក្នុងក្រុង Sydney ប្រទេសអូស្រ្តាលី។ បើយោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ដើម្បីអបអរពិធីបុណ្យណូអែលផ្សារទំនើប Westfield Parramatta បានរៀបចំកម្មវិធីពិសេសមួយដោយគេនឹងទំលាក់ប៉េងប៉ោងអមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃជាច្រើនពីលើមក ហើយអ្នកដែលនៅខាងក្រោមទាំងអស់ត្រូវដណ្ដើមគ្នាយកប័ណ្ណបញ្ចុះតម្លៃទាំងនោះ។

យ៉ាងណាក្តី ពេលរត់ទៅដណ្ដើមគ្នានោះមានអ្នកខ្លះដួលហើយត្រូវគេជាន់ពីលើរហូតមានរបួសធ្ងន់តែម្តង។ នេះជាបទពិសោធណ៍អាក្រក់មួយដែលលោកអ្នកគួររៀនសូត្រ និងការពារខ្លួនពេលចូលរួមកម្មវិធីដូចខាងលើនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី
