ស្តែងមែន! បុរសម្នាក់ធ្លាក់ចូលក្នុងរូងខ្លា ហើយត្រូវខ្លាខាំទៀត សំណាងល្អនៅរស់មានជីវិត (មានវីដេអូ)
អារ៉ាប់ប៊ីសាអូឌីត៖ បុរសម្នាក់មានសំណាងនៅរស់មានជីវិតក្រោយធ្លាក់ចូលទៅក្នុងរូងខ្លា និងត្រូវសត្វខ្លាខាំស្ទើរតែពេញខ្លួន។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងសួនសត្វមួយកន្លែងនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បុរសជាជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ Mohammed Abdul Mohsen អាយុ ២៤ ឆ្នាំ ហើយក្នុងថ្ងៃកើតហតុនោះ គាត់បានទៅលេងសួនសត្វជាមួយមិត្តភក្តិជាច្រើននាក់ទៀត។

យ៉ាងណាក្តី ព្រោះតែឥរិយាបថគឃ្លើន មិនខ្លាចគ្រោះថ្នាក់ មិនស្តាប់តាមបទបញ្ជារបស់សួនសត្វ បុរសជាជនរងគ្រោះបានរអិលធ្លាក់ចូលទៅក្នុងរូងខ្លា ហើយក៏ត្រូវសត្វខ្លាបើកការវាយប្រហារលើគាត់តែម្តង។ បន្តិចក្រោយមកឆ្មាំនៅសួនសត្វបានយកកាំភ្លើងបាញ់ទៅលើសត្វខ្លាដើម្បីជួយជនរងគ្រោះឲ្យបានទាន់ពេលវេលា ហើយជនរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ អាចនិយាយបានថា នេះជាសំណាងមួយក្នុងចំណោមមួយពាន់គ្រោះថ្នាក់។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី
