សង្គម

ប្រពៃណាស់! មាស សុខសោភា ផ្តល់ទឹកប្រាក់ផ្ទាល់ខ្លួន ១០០០$ សម្រាប់ឧបត្ថម្ភអភិរក្ស និងថែរក្សាសត្វដំរីនៅក្នុងប្រទេសកម្ពុជា

BY
Khmernote Media
December 25, 2019

មាស សុខសោភា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអាចច្រៀងបានពិរោះគ្រប់បទមិនថាបុរាណសម័យ មិនត្រឹមមានសមត្ថភាពទេពកោសល្យខ្ពស់ទេ មាស សុខសោភា ក៏ជាតារាស្រីស្រលាញ់បរិស្ថាននិងសត្វព្រៃ។ ដោយកាលពីពេលថ្មីៗនេះ មាស សុខសោភា បានផ្តល់ទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១០០០$ (មួយពាន់ដុល្លារ) សំរាប់ឧបត្ថម្ភអភិរក្ស និងថែរក្សាសត្វដំរីអោយមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជា និងគម្រោងជ្រលងភ្នំដំរី(EVP) ក្នុងអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅ កិច្ចផ្តួចផ្តើម និងបរិស្ថាន(ELIE)។

ដោយ មាស សុខសោភា បានសរសេររៀបរាប់ថា៖ “តាមរយៈមូលនិធិបេះដូងមាស សុខសោភា MeassoksopheaHeartFoundation សូមចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភដល់ elephant valley project ចំនួន USD $1000 ដែលនេះជាមូលនិធិដែលនាងខ្ញុំទទួលបានពីសប្បុរសជន បងប្អូនកាណាដា និងបងប្អូនខ្មែរនៅកាណាដា នៅពេលដែលនាងខ្ញុំបានទៅសម្តែងនៅទីនោះកាលពីពេលថ្មីៗនេះ។ នាងខ្ញុំសូមចែករំលែកកុសលទាំងនេះដល់បងប្អូនសប្បុជនទាំងអស់ដែលចូលរួមជាមួយនាងខ្ញុំដូចគ្នា សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមឧបត្ថម្ភដល់ Elephant Valley Project, Sen Monorom សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 099696041″៕

Share This Post: