ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះអាទិត្យសិប្បនិម្មិត ដែលបង្កើតដោយអ្នកវិទ្យាសាស្ត្រចិន នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២០ខាងមុខនេះ

    BY autoadmin December 26, 2019
    ព្រះអាទិត្យសិប្បនិម្មិត ដែលបង្កើតដោយអ្នកវិទ្យាសាស្ត្រចិន នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២០ខាងមុខនេះ

    ចិន៖ យោងតាមសេចក្តីរាយការណ៍ផ្លូវការមួយបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ ខាងមុននេះចិននឹងទទួលបានសមិទ្ធផលថ្មីមួយនោះគឺ ព្រះអាទិត្យសិប្បនិម្មិត។ ព្រះអាទិត្យសិប្បនិម្មិតគឺជាលទ្ធផលជោគជ័យមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន​ដែលបានផ្តើមបង្កើតឡើងជាច្រើនឆ្នាំមកហើយ។ ព្រះអាទិត្យសិប្បនិម្មិត​ត្រូវបានគេបញ្ជាក់ថា អាចបញ្ចេញកំដៅនិងពន្លឺតាមរយៈការលាយនូវថាមពលនុយក្លេអ៊ែរដែលគេបានរៀបចំទុក ហើយវាអាចបញ្ចេញកំដៅរហូតដល់ ២០០ លាន អង្សាសេឯនោះ។

    គុណប្រយោជន៍របស់ព្រះអាទិត្យសិប្បនិម្មិតត្រូវបានគេមើលឃើញថា អាចផ្ដល់ភាពងាយស្រួលច្រើនសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងការសិក្សានិងស្វែងយល់នូវពិភពខាងក្រៅភពផែនដី ហើយក្នុងករណីចំបាច់មួយចំនួនគេក៏អាចទាញយកផលប្រយោជន៍ពីព្រះអាទិត្យសិប្បនិម្មិតសម្រាប់បម្រើឲ្យសាធារណ​ជនទូទៅដែរ តួយ៉ាងដូចជាក្នុងករណីគេត្រូវការពន្លឺថ្ងៃចាំបាច់នៅពេលដែលគ្មានពន្លឺពីព្រះអាទិត្យធម្មតាជាដើម។ សម្រាប់ក្រុមអ្នកវិភាគសង្គមវិញបានលើកឡើងថា ព្រះអាទិត្យសិប្បនិម្មិតគឺជាភស្តុតាងថ្មីមួយបញ្ជាក់ថាវិស័យបច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រចិនកំពុងបន្តភាពរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕

    អត្ថបទ៖ ភក្តី

    Share This Post: