ជប៉ុនមានគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ១០០% នៅឆ្នាំ២០៥០
ជប៉ុន៖ រដ្ឋាភិបាលក្រុងតូក្យូបានចេញនូវយុទ្ធសាស្រ្តមូលដ្ឋាន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ១០០% នៅឆ្នាំ២០៥០។ យោងតាមយុទ្ធសាស្រ្ត “គ្មានការបំភាយទីក្រុងតូក្យូ” រាជធានីរបស់ជប៉ុនមួយនេះនឹងផលិតថាមពលកកើតឡើងវិញពីថាមពលពន្លឺព្រះអាទិត្យ និងប្រភពផ្សេងទៀតដើម្បីជំនួសឥន្ធនៈហ្វូស៊ីល។ ផែនការនេះអំពាវនាវឱ្យយានយន្តទាំងអស់នៅក្នុងទីក្រុងតូក្យូប្រើប្រាស់ដោយថាមពលអគ្គីសនី និងកោសិកាឥន្ធនៈ ដើយសម្រាប់អគារទាំងអស់នៅក្នុងរាជធានីក៏ត្រូវតែមានភាពគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ថាមពលកកើតឡើងវិញផងដែរ។

ទីក្រុងតូក្យូនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ និងកែច្នៃប្លាស្ទិចឡើងវិញ ដើម្បីផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលប្រជាជនប្រើប្រាស់ធនធានដែលប្រើប្រាស់ថាមពលច្រើន។ អភិបាលក្រុងតូក្យូអ្នកស្រី Yuriko Koike បាននិយាយថា អ្នកស្រីនឹងអំពាវនាវឱ្យប្រជាជនទីក្រុងតូក្យូទាំងអស់ចូលរួមសហការ និងទប់ទល់នឹងវិបត្តិអាកាសធាតុជាមួយគ្នា៕


អត្ថបទ៖ លីដា