ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកាត់ទោសប្រហារជីវិតបុរសចិនម្នាក់នៅលើទឹកដីខ្លួនឯងជុំវិញករណីឃាតកម្មប្លន់ និងសម្លាប់ជនជាតិជប៉ុនអស់មួយគ្រួសារ

    BY autoadmin December 31, 2019
    ជប៉ុនកាត់ទោសប្រហារជីវិតបុរសចិនម្នាក់នៅលើទឹកដីខ្លួនឯងជុំវិញករណីឃាតកម្មប្លន់ និងសម្លាប់ជនជាតិជប៉ុនអស់មួយគ្រួសារ

    ជប៉ុន៖ តុលាការជប៉ុនបានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិចិនម្នាក់ ដែលបានធ្វើសកម្មភាពប្លន់ និងសម្លាប់ជនរងគ្រោះជនជាតិជប៉ុនអស់មួយគ្រួសារ។ ករណីឃាតកម្មនេះបានកើតឡើងកាលពីឆ្នាំ ២០០៣  នៅក្នុងតំបន់ Hakata Bay ក្រុង Fukuoka នៃប្រទេសជប៉ុន។ ជនដៃដល់មានឈ្មោះថា Wei Wei ជាជនជាតិចិនដែលបានទៅធ្វើការងារនៅក្នុងប្រទេសជប៉ុន ហើយគ្រួសារជនរងគ្រោះដែលត្រូវបានបុរសជនជាតិចិនប្លន់ហើយសម្លាប់នោះមានសមាជិក ៤ នាក់ គឺប្តីប្រពន្ធនិងកូនពីរនាក់ ម្នាក់អាយុ ១១ ឆ្នាំ និងម្នាក់ទៀតអាយុ ៨ ឆ្នាំ។

    ជនដៃដល់ត្រូវបានតុលាការជប៉ុនឃុំខ្លួនជាច្រើនឆ្នាំមកហើយ ទើបនៅក្នុងឆ្នាំ ២០០៧ តុលាការផ្ទទ្ទាទោសប្រហារជីវិតដល់រូបគាត់ ហើយការកាត់ទោសប្រហារជីវិតទើបតែត្រូវធ្វើឡើងកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា ការកាត់ទោសប្រហារជីវិតជនបរទេសនៅលើទឹកដីជប៉ុនខ្លួនឯងផ្ទាល់នេះ​ជារឿងកម្រមួយ ហើយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះគេមិនដែលឃើញករណីនេះកើតមានៅជប៉ុននោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: