ព្យុះព្រិលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងបំផ្លាញផ្ទះនៅប្រទេសថៃ
ថៃ៖ មានការដាច់ចរន្តអគ្គិសនីនៅស្រុកចំនួន៣ នៃខេត្ត Chiang Rai ភាគខាងជើងប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីតំបន់ទាំងនោះមានភ្លៀងធ្លាក់ខ្លាំង និងព្យុះ។ ដើមឈើជាច្រើននៅតាមបណ្តោយផ្លូវ Chiang Saen-Chiang Rai ពីឃុំ Chanchawa នៅស្រុក Mae Chan ដល់ឃុំ Wiang Chiang Saen នៃស្រុក Chiang Saen ត្រូវបានដួលរលំដោយសារខ្យល់បក់ខ្លាំង និងរារាំងចរាចរណ៍។

មន្ត្រីសាលាខេត្តបាននិយាយថា ព្យុះដែលបានវាយប្រហារស្រុក Mae Sai និង Mae Chan មានរយៈពេលប្រហែល ៣០នាទី និងធ្វើឱ្យខូចខាតផ្ទះជាច្រើនខ្នង។ ពួកគេបាននិយាយថា ប្រតិបត្តិការសង្គ្រោះដោយអង្គភាពកាត់បន្ថយគ្រោះមហន្តរាយសាធារណៈ ត្រូវបានរារាំងដោយការដាច់ចរន្តអគ្គិសនីដែលមានរយៈពេលជាច្រើនម៉ោង មុនពេលអាជ្ញាធរអគ្គិសនីខេត្តអាចគ្រប់គ្រងផ្គត់ផ្គង់អគ្គិសនីឡើងវិញ។
ព្យុះភ្លាមៗបណ្តាលមកពីចរន្តខ្យល់បោកបក់ពីតំបន់ភាគខាងជើង។ លទ្ធផលនេះបណ្តាលឱ្យមានការបង្កើតពពកសំយុងចុះ (vertical clouds) និងព្យុះជាបន្តបន្ទាប់។ នាយកដ្ឋានឧតុនិយមបានរាយការណ៍ថា វាអាចនឹងមានភ្លៀង ឬធ្លាក់ព្យុះនៅតំបន់មួយចំនួននៃខេត្ត Mae Hong Son ខេត្តឈៀងរ៉ៃ និងខេត្តឈៀងម៉ៃក្នុងរយៈពេលនេះ៕



អត្ថបទ៖ លីដា