ពិតជាកំពូលប្តីមែន! បុរសម្នាក់នេះ Prank ភរិយាដោយការសាក់រូប នៅពេលដែលនាងគេងស្រមុកចំហមាត់
បុរសជនជាតិអាមេរិកម្នាក់កំពុងធ្វើឱ្យប្រពន្ធសំណព្វឆេះដុំ បន្ទាប់ពីគាត់បានសាក់រូបប្រពន្ធគាត់លើខ្លួន នៅពេលដែលនាងកំពុងគេងស្រមុក។ លោកស្រី Kelly McGraw អាយុ ៣៧ឆ្នាំ ជាម្តាយដែលមានកូន៥នាក់ បាននិយាយថា ប្តីរបស់គាត់ឈ្មោះ James McGraw អាយុ ៤០ឆ្នាំ ម្ដងនេះគឺធ្វើបាបគាត់ធ្ងន់ធ្ងរណាស់ ដោយលួចថតរូបគាត់ពេកគេងលក់ស្រមុកចំហមាត់ហើយ ថែមទាំងបានសាក់រូបហ្នឹងលើខ្លួនទៀត។ គាត់បាននិយាយថា ពួកគាត់គឺជាគ្រួសារដ៏សាមញ្ញមមួយ ហើយពួកគាត់តែងតែ Prank គ្នា ដោយសារថាវាគឺជារឿងញោះគ្នាលេងសើចប៉ុណ្ណោះ ប៉ុន្តែលើកនេះគឺគាត់ខឹងខ្លាំងមែនទែន ហើយគាត់ស្អប់រូបនោះខ្លាំងណាស់!

រូបថតនេះត្រូវបានផ្អែកលើរូបថតភរិយារបង់គាត់នាង Kelly McGraw បានគេងលង់លក់ ពេលដែលពួកគេទាំងពីរកំពុងធ្វើដំណើរតាមជើងយន្តហោះមួយ។ រូបថតនៃការសាក់នេះដំបូងឡើយបានបង្ហោះដោយផេកហេ្វសប៊ុករបស់ប្តីគាត់ ប៉ុន្តែត្រូវបានលុបចេញទៅវិញ។ ទោះបីជាប្រពន្ធរបស់គាត់ខឹងក៏ដោយ លោក James ហាក់ដូចជាជឿថា prank នេះគ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាលោកក៏មិនអាចសប្បាយចិត្តបានយូរនោះដែរ ព្រោះថាប្រពន្ធគាត់អាចកំពុងរៀបគម្រោងធ្វើបាបគាត់វិញម្ដងក៏ថាបាន៕


អត្ថបទ៖ លីដា