សាហាវមែន! កូនកំលោះយកវីដេអូដែលកូនក្រមុំលួចរួមភេទជាមួយប្អូនថ្លៃទៅចាក់ក្នុងពិធីរៀបការ ធ្វើឲ្យផ្អើលពេញរោងការ
ចិន៖ ពិធីរៀបការមួយបានប្រែក្លាយទៅជាវេទិកាសម្រាប់សងសឹកគ្នា និងឈ្លោះគ្នាបែបផ្សែងរវាងកូនក្រមុំ និងកូនកំលោះ ក្រោយវីដេអូសិចរបស់ស្រីជាកូនក្រមុំត្រូវបានបុរសជាកូនកំលោះយកទៅចាក់ផ្សាយជាសាធារណៈនៅក្នុងពិធីរៀបការនោះ។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងខេត្ត Fujian ភាគខាងជើងប្រទេសចិន។ បើតាមវីដេអូដែលគេយកទៅបង្ហោះពេញបណ្តាញសង្គមនោះបានបង្ហាញថា ខណៈដែលកូនក្រមុំនិងកូនកំលោះកំពុងឡើងលើវេទិកាដើម្បីនិយាយថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសនោះ ស្រាប់តែកូនកំលោះនិយាយថា គាត់មានវីដេអូពិសេសមួយចង់ឲ្យអ្នកទាំងអស់គ្នាបានមើល ហើយភ្លាមនោះមនុស្សទាំងអស់ក៏ផ្ដើមផ្តោតអារម្មណ៍ទៅកាន់វីដេអូនោះភ្លាមដែរ។
វីដេអូនោះមានរយៈពេល ៥ នាទី បានបង្ហាញពីសកម្មភាពរបស់ស្រ្តីជាកូនក្រមុំលួចទៅរួមភេទជាមួយប្អូនថ្លៃនាងមុនពេលរៀបការ ហើយបុរសជាកូនកំលោះបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់នោះ ទើបអាចថតបានសកម្មភាពនោះទាំងស្រុងតែម្តង។ ក្រោយកើតហេតុកូនកំលោះបានឲ្យដឹងថា គាត់រៀបចំធ្វើដូចនេះដើម្បីឲ្យស្រ្តីជាកូនក្រមុំខ្មាស់គេ និងជាការសងសឹងមួយដែលនាងបានលួចក្បត់ចិត្តគាត់ផងដែរ។ សម្រាប់ស្រ្តីជាកូនក្រមុំវិញបានអះអាងថា ស្រ្តីក្នុងវីដេអូនមិនមែនជានាងឡើយ គ្រាន់តែជាមនុស្សស្រីមានមុខស្រដៀងគ្នាប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះជំលោះនៅតែបន្តកើតមានរវាងគ្រួសារទាំងសងខាង ហើយគេកំពុងរង់ចាំការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរដើម្បីបញ្ចប់បញ្ហានេះ៕

អត្ថបទ៖ភក្តី

