ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណិតណាស់! ក្មេងស្រីកំសត់ត្រូវឪពុកល្មោភកាមចាប់រំលោភតាំងពីអាយុ ៩ឆ្នាំរហូតមានផ្ទៃពោះ ហើយបានស្លាប់ពេលប្រឹងសម្រាលកូន

    BY autoadmin January 8, 2020
    អាណិតណាស់! ក្មេងស្រីកំសត់ត្រូវឪពុកល្មោភកាមចាប់រំលោភតាំងពីអាយុ ៩ឆ្នាំរហូតមានផ្ទៃពោះ ហើយបានស្លាប់ពេលប្រឹងសម្រាលកូន

    ប្រេស៊ីល៖ ក្មេងស្រីអាយុ ១៣ ឆ្នាំត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់ជីវិតក្នុងអំឡុងពេលសម្រាលកូន ហើយកូនម្នាក់នោះគឺដំណក់ឈាមរបស់ឪពុកល្មោភកាមបង្កើតនាងផ្ទាល់តែម្តង។ ហេតុការណ៍​នេះបានកើតឡើងនៅក្នុងក្រុង Coari នៃប្រទេសប្រស៊ីល ហើយក្មេងស្រីរងគ្រោះមានឈ្មោះថា Luana Ketlen ជាសិស្សកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ ខណៈឪពុករបស់នាងមានឈ្មោះថា Father Tome Faba អាយុ ៣៦ ឆ្នាំ ជាមនុស្សស្រវឹងខួប និងគ្មានការងារពិតប្រាកដឡើយ។

    ដំបូងឡើយគេមិនបានដឹងថា ក្មេងស្រីរងគ្រោះមានផ្ទៃពោះនោះទេ តែដោយសារនាងអាការៈឈឺពោះត្រូវបញ្ជូនទៅមន្ទីរពេទ្យទើបគេពិនិត្យឃើញថានាងមានផ្ទៃពោះ ហើយដោយនាងនៅក្មេងមិនទាន់គ្រប់អាយុទើបការសម្រាលកូនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់នាងតែម្តង។ ក្រោយការស្លាប់របស់នាងគេបានរកឃើញការពិតថា ឪពុកបង្កើតរបស់នាងបានផ្ដើមចាប់រំលោភនាងតាំងពីនាងមានអាយុ ៩ ឆ្នាំមកម្លះ ហើយកូនក្នុងផ្ទៃនាងនោះគឺជាកូនរបស់ឪពុកនាងផ្ទាល់តែម្តង។ រហូតមកទល់នឹងពេលនេះបុរសជាឪពុកត្រូវបានប៉ូលិសចាប់ខ្លួន ខណៈទារកទើបនឹងកើតត្រូវគេជួយសង្គ្រោះជីវិតបានទាន់ពេល តែគេមិនទាន់ដឹងច្បាស់ថា អ្នកណានឹងត្រូវមើលថែទារកកំសត់នោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: