ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលករខ្មែរ និងបុរសជនជាតិថៃ មានសំណាងឈ្នះឆ្នោតរង្វាន់ធំ ដែលស្មើនឹងទឹកប្រាក់ ៦,០០០,០០០បាត

    BY autoadmin January 3, 2020
    ពលករខ្មែរ និងបុរសជនជាតិថៃ មានសំណាងឈ្នះឆ្នោតរង្វាន់ធំ ដែលស្មើនឹងទឹកប្រាក់ ៦,០០០,០០០បាត

    ពលករខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិថៃអាយុ ៦៣ឆ្នាំម្នាក់ បានទទួលសំណាងឈ្នះប្រាក់រង្វាន់ធំ ដែលស្មើនឹងទឹកប្រាក់ ៦លានបាត (ជិត ២០០,០០០ដុល្លារ) នៅក្នុងការចាប់ឆ្នោតចុងក្រោយសម្រាប់ឆ្នាំ២០១៩។ រូបថតរបស់យុវជនខ្មែរដែលកាន់សន្លឹកឆ្នោតលេខ ៥១០៥៤១ សម្រាប់ការចាប់រង្វាន់ កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ហើយបានទាញសារពីអ្នកលេងអ៊ីនធឺណេតជាច្រើន ដែលមកអបអរសាទរគាត់ពីសំណាងរបស់គាត់។ បុរសជាពលករខ្មែរម្នាក់នេះមានឈ្មោះថា ធីតា សាណា (Thida Sana) ធ្វើការជាជំនួយការនៅភោជនីយដ្ឋានមួយ នៅឆ្នេរឡាមៃ លើកោះសាមុយ ក្នុងខេត្តស៊ូរ៉ាតថានី​ ហើយគាត់បានទិញសន្លឹកឆ្នោតនេះ ពីអ្នកលក់ឆ្នោតនៅហាង Tesco Lotus នៅឯឆ្នេរឡាមៃ។

    លោក ធីតា សាណា បានប្រាប់សារព័ត៌មានថា លោកធ្វើការនៅហាង Khrua Chaoban រយៈពេល ៦ឆ្នាំមកហើយ និងបានទិញសន្លឹកឆ្នោត ១ ទៅ ២សន្លឹក ជារៀងរាល់ខែ ប៉ុន្តែមិនដែលបានឈ្នះនោះទេ។ លោកបន្តថា លោកនឹងចំណាយថវិកានេះសាងសង់ផ្ទះសម្រាប់ម្តាយនៅប្រទេសកម្ពុជា និងបង្សុកូលឧទ្ទិសកុសលសម្រាប់ឪពុក។ លោកបាននិយាយថា ម្ចាស់ភោជនីយដ្ឋានបានយកគាត់ទៅប៉ុស្តិ៍ប៉ូលីស Bo Phud រួចហើយ ដើម្បីធ្វើកំណត់ហេតុអំពីការឈ្នះឆ្នោតធំរបស់គាត់ជាភស្តុតាង។

    ចំណែកនៅទីខេត្ត Nakhon Si Thammarat លោក Somkid Thongkliang អាយុ ៦៣ឆ្នាំ គឺជាបុរសមានសំណាងម្នាក់ផ្សេងទៀត សម្រាប់ការចាប់ឆ្នោតថ្ងៃទី៣០ ខែធ្នូ ចុងឆ្នាំ២០១៩។ លោក Somkid ម្ចាស់ហាងលក់គ្រឿងសង្ហារិម Somkid នៅស្រុក Chian Yai នៃខេត្តភាគខាងត្បូងនេះ កាលពីថ្ងៃចន្ទបានទៅប៉ុស្តិ៍ប៉ូលិស Chian Yai ដើម្បីសរសេរកំណត់ត្រាឱ្យប៉ូលីសស្តីពីការឈ្នះឆ្នោតរបស់កាត់ដូចគ្នា។ គាត់បាននិយាយថា គាត់បានទិញឆ្នោតពីតូបលក់ឆ្នោតនៅផ្សារក្នុងស្រុកមួយ ហើយមិនដែលគិតថាគាត់នឹងឈ្នះរង្វាន់ធំនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: