ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចេះច្រឡំអីចឹងកើត! គេតាំងលេខឆ្នាំ ២០២០ យកហុងស៊ុយឆ្នាំថី្មសោះ អ្នកជិតខាងម្នាក់មើលបញ្ច្រាសឃើញអក្សរ SOS ហើយក៏ប្តឹងប៉ូលិសឲ្យមកជួយ

    BY autoadmin January 4, 2020
    ចេះច្រឡំអីចឹងកើត! គេតាំងលេខឆ្នាំ ២០២០ យកហុងស៊ុយឆ្នាំថី្មសោះ អ្នកជិតខាងម្នាក់មើលបញ្ច្រាសឃើញអក្សរ SOS ហើយក៏ប្តឹងប៉ូលិសឲ្យមកជួយ

    ចិន៖ ទឹកចិត្តដ៏ល្អរបស់បុរសអ្នកជិតខាងម្នាក់បានក្លាយទៅជារឿងគួរឲ្យអស់សំណើចបំផុត ក្រោយរូបគាត់មើលច្រឡំលេខឆ្នាំ ២០២០ ទៅជាពាក្យប្រកាសអាសន្ន និងបានប្តឹងប៉ូលិសឲ្យមកធ្វើប្រតិបត្តិការណ៍ភ្លាមៗតែម្តង។ រឿងរ៉ាវហួសចិត្តនេះបានកើតឡើងនៅលើអគារជាន់ទី ១៩ នៃអាផាតមិនមួយកន្លែងក្នុងក្រុង Guiyang ប្រទេសចិន។ បើតាមសារព័ត៌មានបរទេសបានចុះផ្សាយថា មានស្រ្តីជាម្ចាស់ផ្ទះម្នាក់បានរៀបចំពិធីជប់លៀងអបអរថ្ងៃឆ្លងឆ្នាំជាមួយក្រុមគ្រួសារ ហើយគាត់បានយកលេខ ២០២០ យ៉ាងធំទៅដាក់តាំងនៅមាត់បង្អួច ហើយប​ន្តិចក្រោយមកលេខសូន្យនៅខាងចុងមួយក៏បានជ្រុះបាត់នៅសល់ត្រឹមលេខ ២០២ ហើយបើគេមើលបញ្ច្រាសពីខាងក្រៅមកវិញគឺដូចជាអក្ស SOS (ពាក្យសម្ងាត់សម្រាប់ប្រកាសអាសន្ន) អីចឹង។

    ក្នុងស្ថានភាពដូចខាងលើនេះ បុរសជាអ្នកជិតខាងដែលរស់នៅអគារក្បែរនោះបានរាយការណ៍ជូនប៉ូលិសភ្លាម ដោយគិតថាមានរឿងអាសន្នណាមួយកំពុងកើតឡើងហើយ តែពេលដែលប៉ូលិសទៅដល់កន្លែងកើតហេតុក៏ប្រទះឃើញស្រ្តីជាម្ចាស់ផ្ទះកំពុងជប់លៀងអបអរឆ្នាំសកលយ៉ាងរីករាយទៅវិញ។ ទាំងប៉ូលិសនិងស្រ្តីជាម្ចាស់ផ្ទះបាននិយាយពាក្យអគុណទៅកាន់បុរសអ្នកជិតខាង តែក៏បានសំណូមពរឲ្យគាត់ពិនិត្យឲ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តរាយការណ៍រឿងអ្វីមួយទៅកាន់ប៉ូលិស៕

    អត្ថបទ៖ ភក្តី

    Share This Post: