អន្តរជាតិ
ថៃកំពុងសាងសង់រូបសំណាក “សត្វហង្ស” ដាក់នៅចំកណ្ដាលព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិដ៏ល្បីរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ
BY autoadmin
January 3, 2020
បើយោងតាមការបង្ហោះនៅក្នុងហ្វេសប៊ុកឈ្មោះ Suchitra Shaleam នៅថ្ងៃសុក្រ ទី០៣ ខេមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃគ្រោងនឹងដាក់រូបសំណាក “សត្វហង្ស” យ៉ាងធំនៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសថៃ និងមានភាពមមាញឹកជាងគេទី១៧ លើពិភពលោកនេះ។

នៅក្នុងការបង្ហោះនោះ Suchitra Shaleam បានសរសេរថា៖ “ព្រះរាជាណាចក្រថៃ៖ រូបសំណាកហង្សយក្ស (Swan) រូបចម្លាក់ទេវកថាជាច្រើនផ្សេងទៀតនឹងត្រូវដាក់បញ្ចូលនៅឯចំណតថ្មីរបស់ស្ថានីយដឹកអ្នកដំណើរនៅអគារ 1st Midfield Satellite «អាកាសយានដ្ឋានសុវណ្ណភូមិ» រូបសំណាកសត្វហង្ស (hongsa) ដ៏ស្រស់ស្អាត គឺជាសត្វនៃព្រៃហេមពាន្ត ក្នុងរឿងទេវកថា នៅក្នុងអក្សរសិល្ប៍ថៃ”៕










អត្ថបទ៖ លីដា