ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកបានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីស្លាម Qassem Soleimani ដែលជាបុគ្គលដ៏សំខាន់ និងមានឥទ្ធិពលរបស់អ៊ីរ៉ង់

    BY autoadmin January 3, 2020
    អាមេរិកបានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីស្លាម Qassem Soleimani ដែលជាបុគ្គលដ៏សំខាន់ និងមានឥទ្ធិពលរបស់អ៊ីរ៉ង់

    មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក នៅឯរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។ ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បានរាយការណ៍កាលពីថ្ងៃសុក្រថា ឧត្តមសេនីយ៍លោក Qassem Soleimani ស្ថិតក្នុងចំណោមអ្នកដែលស្លាប់ នៅក្នុងការវាយប្រហារដោយដ្រូន (drone) ទៅលើក្បួនរថយន្តរបស់គាត់នៅជិតអាកាសយានដ្ឋានបាកដាដ។

    ក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍ភ្លាមដោយនិយាយថា៖ “តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី (ដូណាល់ ត្រាំ) យោធាសហរដ្ឋអាមេរិកបានចាត់វិធាន ដើម្បីការពារបុគ្គលិកអាមេរិកនៅក្រៅប្រទេស ដោយការសម្លាប់ Qassem Soleimani”។ គួរឱ្យដឹងដែរថា លោក Qassem Soleimani ជាមេបញ្ជាការនៃអង្គភាព Quds Force ដែលជាកងកម្លាំងពិសេសនៅក្នុងអង្គភាពឆ្មាំបដិវត្តអ៊ីស្លាម ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការយោធាទឹកដីក្រៅប្រទេសរបស់អ៊ីរ៉ង់៕

    អត្ថបទ៖ លីដា

    Share This Post: