ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! អ៊ីរ៉ង់ប្រកាសផ្តល់ប្រាក់ ៨០លានដុល្លារ បើនរណាអាចកាត់ក្បាល ដូណាល់ ត្រាំ បាន

    BY autoadmin January 6, 2020
    ញាក់សាច់! អ៊ីរ៉ង់ប្រកាសផ្តល់ប្រាក់ ៨០លានដុល្លារ បើនរណាអាចកាត់ក្បាល ដូណាល់ ត្រាំ បាន

    អ៊ីរ៉ង់នឹងផ្តល់ប្រាក់ ៨០លានដុល្លារ សម្រាប់ការធ្វើឃាតប្រធានាធិបតីលោក Donald Trump បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ នៅឯអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។ ក្នុងអំឡុងពេលពិធីបុណ្យសពសម្រាប់លោក Qassem Soleimani ថ្ងៃអាទិត្យ ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេហេរ៉ង់នឹងជូនប្រាក់ចំនួន ៨០លានដុល្លារអាមេរិក សម្រាប់ជនជាតិអ៊ីរ៉ង់ណាម្នាក់ ដែលអាចធ្វើឃាតប្រធានាធិបតីអាមេរិកបាន នៅក្នុងការសងសឹកចំពោះការសម្លាប់របស់លោក Soleimani នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះ (ដ្រូន) កាលពីថ្ងៃព្រហស្បតិ៍។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា៖ “អ៊ីរ៉ង់មានប្រជាជន ៨០លាននាក់ ហើយផ្អែកលើចំនួនប្រជាជនអ៊ីរ៉ង់ យើងចង់រៃអង្គាសប្រាក់ចំនួន ៨០លានដុល្លារ ដែលជារង្វាន់សម្រាប់អ្នកដែលចូលទៅជិតប្រមុខប្រធានាធិបតី Trump” ។

    En24 បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានអំពាវនាវឱ្យពលរដ្ឋបរិច្ចាគប្រាក់ក្នុងម្នាក់ ១ដុល្លារ ដើម្បីប្រមូលឱ្យបាន ៨០លានដុល្លារ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសមាជិកសភាអ៊ីរ៉ង់ Abolfazl Aboutorabi បាននិយាយថា ប្រទេសរបស់គាត់នឹងវាយប្រហារលើសេតវិមានរបស់អាមេរិកឱ្យបាន។ គាត់និយាយថា៖ “យើងអាចវាយប្រហារសេតវិមានដោយខ្លួនយើង យើងអាចឆ្លើយតបទៅពួកគេនៅលើទឹកដីអាមេរិក។ យើងមានអំណាច ហើយព្រះសព្វព្រះហឫទ័យ យើងនឹងឆ្លើយតបនៅពេលដ៏សមរម្យមួយ”។ រំលឹកដែរថា លោក Qassem Soleimani ជាឧត្តមសេនីយ៍អ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់ ដែលដឹកនាំកងកម្លាំងឆ្មាំបដិវត្ត និងត្រូវបានគេចាត់ទុកថា ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំអ៊ីរ៉ង់ដែលមានឥទ្ធិពលបំផុត បន្ទាប់ពី Grand Ayatollah ។ ហើយការសម្លាប់នេះ គឺជាការកើនឡើងកម្ដៅចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕

    អត្ថបទ៖ លីដា

    Share This Post: