ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយអាយុវែងជាងគេបំផុតលើលោកប្រារព្ធពិធីខួបកំណើតគម្រប់អាយុ១១៧ឆ្នាំ

    BY autoadmin January 6, 2020
    លោកយាយអាយុវែងជាងគេបំផុតលើលោកប្រារព្ធពិធីខួបកំណើតគម្រប់អាយុ១១៧ឆ្នាំ

    ជប៉ុន៖ លោកយាយម្នាក់បានក្លាយជាមនុស្ស ដែលមានអាយុច្រើជាងគេបំផុតនៅក្នុងពិភពលោក ដោយគិតមកទល់ពេលបច្ចុប្បន្ននេះគាត់មានអាយុរហូតដល់ ១១៧ ឆ្នាំហើយ។ លោកយាយរូបនេះមានឈ្មោះថា Kane Tanaka រស់នៅក្នុងក្រុង Fukuoka ភាគខាងត្បូងប្រទេសជប៉ុន។ តាមឯកសារផ្លូវការទទួលស្គាល់យ៉ាងត្រឹមត្រូវពីសំណាក់អាជ្ញាធរជប៉ុនបានបញ្ជាក់ថា លោកយាយបានកើតនៅក្នុងថ្ងៃទី ២ ខែ មករា ឆ្នាំ ១៩០៣ ហើយលោកយាយបានរៀបការជាមួយនឹងបុរសម្នាក់នៅក្នុងឆ្នាំ ១៩២២ និងមានកូនចំនួន ៥ នាក់ ក្នុងនោះជាកូនសុំគេយកមកចិញ្ចឹមម្នាក់ផងដែរ។

    កាលពីថ្ងៃទី ២ កន្លងទៅនេះ លោកយាយបានរៀបចំពិធីខួបកំណើតគម្រប់ ១១៧ ឆ្នាំ របស់ខ្លួនយ៉ាងរីករាយ ដោយមានទាំងក្រុមអ្នកសារព័ត៌មានល្បីៗទៅសម្ភាសន៍រូបគាត់ និងយកសាច់រឿងរបស់គាត់ទៅចុះផ្សាយទៀតផង។ ក្នុងថ្ងៃខួបកំណើតនោះលោកយាយ Kane Tanaka ក៏បានទទួលកំណត់ត្រាពិភពលោកជាមនុស្សដែលមានអាយុច្រើនជាងគេពីស្ថាប័ន Guinness World Records របស់អាម៉េរិកផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: