ក្រោយត្រូវអ៊ីរ៉ង់ប្រកាសផ្តល់ប្រាក់ ៨០លានដុល្លារដល់ជនណាអាចកាត់ក្បាលលោក ដូណាល់ ត្រាំ បាននោះ ឥលូវនេះលោក ត្រាំ បានតបតវិញថា….
ក្រោយត្រូវអ៊ីរ៉ង់ប្រកាសផ្តល់ប្រាក់ ៨០លានដុល្លារ បើនរណាអាចកាត់ក្បាលលោក ដូណាល់ ត្រាំ បាននោះ ឥលូវនេះលោក ត្រាំ បានព្រមានតបតវិញថា សហរដ្ឋអាមេរិកនឹងតបតមកអ៊ីរ៉ង់ឱ្យកាន់តែចាស់ដៃ ប្រសិនបើអ៊ីរ៉ង់សងសឹកប្រឆាំងនឹងការសម្លាប់មេដឹកនាំយោធាលោក Qasem Soleimani។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីរសៀលថ្ងៃអាទិត្យថា៖ “សារព័ត៌មានទាំងនេះនឹងធ្វើជាការជូនដំណឹងដល់សភាសហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់នឹងវាយប្រហារទៅលើមនុស្ស ឬគោលដៅណាមួយរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកនឹងវាយបកមកវិញយ៉ាងឆាប់រហ័ស ហើយប្រហែលជាមានលក្ខណៈមិនស្មើភាពគ្នា [ខ្លាំងជាង] ដោយមិនចាំបាច់មានការជូនដំណឹង ប៉ុន្តែត្រូវតែតបទៅវិញដាច់ខាត!”។


រំលឹកដែរថា លោកប្រធានាធិបតី មានភាពស្ងាត់ស្ងៀមនៅលើបណ្តាញសង្គម Twitter ស្ទើរតែពេញមួយថ្ងៃ នៅពេលដែលគាត់បានទៅវាយកូនហ្គោលក្នុងអំឡុងពេលថ្ងៃវិស្សមកាលរដូវរងារចុងក្រោយរបស់គាត់ នៅឆ្នេរ West Palm Beach ។ ប៉ុន្តែគាត់បានបង្ហាញភាពភ្ញាក់ផ្អើលបន្ទាប់ពីវិលត្រឡប់មកពី Mar-a-Lago រមណីយដ្ឋានវាយកូនហ្គោលរបស់គាត់ ដោយបានឆ្លើយតបយ៉ាងធ្ងន់ៗទៅសមាជិកសភា និងអ្នកនយោបាយ ដែលបានរិះគន់គាត់ថា មិនបានជូនដំណឹង ឬពិគ្រោះជាមួយសភា មុនពេលដឹកនាំការវាយប្រហារលើលោក Qassem Soleimani ដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់។
ការវាយប្រហារលោក Qassem Soleimani បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុករដែលគាំទ្រកងជីវពល Iraqi Shia ដែលគាំទ្រដោយអ៊ីរ៉ង់ បានចូលវាយឆ្មក់ស្ថានទូតសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ ដែលពីមុនមកមិនដែលត្រូវបានគេបំពានបែបនេះទេ។ អ្នកនយោបាយ និងសោធនជាច្រើនរបស់សហរដ្ឋអាមេរិក បានចោទសួរថាតើការវាយប្រហារត្រូវបានធានាដែរទេ? ហើយបាននិយាយថា ពួកគេមិនបានឃើញការស៊ើបការណ៍សម្ងាត់គ្រប់គ្រាន់ណាមួយ ដើម្បីធានាសកម្មភាពនេះទេ។ ប៉ុន្តែលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ជាឱ្យមានការសម្លាប់នេះ ពីព្រោះ Qassem Soleimani បានបញ្ជាឱ្យវាយមានការវាយប្រហារទៅលើជនជាតិអាមេរិកនៅមជ្ឈឹមបូព៌ា៕















អត្ថបទ៖ លីដា