ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះមកស្គាល់ MQ-9 Reaper ដ្រូនពិឃាដរបស់ CIA អាមេរិក ដែលវាយប្រហារលោកឧត្តមសេនីយ៍ Qasem Soleimani របស់អ៊ីរ៉ង់

    BY autoadmin January 6, 2020
    តោះមកស្គាល់ MQ-9 Reaper ដ្រូនពិឃាដរបស់ CIA អាមេរិក ដែលវាយប្រហារលោកឧត្តមសេនីយ៍ Qasem Soleimani របស់អ៊ីរ៉ង់

    ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani ត្រូវបានសម្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក MQ-9 Reaper (ឬ Predator B) ។ ប្រតិបត្ដិការសម្លាប់លោក Qassem Soleimani ត្រូវបានគេជឿថា ត្រូវបានត្រួតត្រាបញ្ជាដោយ CIA របស់អាមេរិកផ្ទាល់។ បើតាមប្រភពបានឱ្យដឹងថា ដ្រូនពិឃាដ MQ-9 Reaper គឺបញ្ជាចេញពីមូលដ្ឋានទ័ពអាកាស Creech ក្នុងរដ្ឋ Nevada ហើយខ្លះទៀតត្រូវបានបញ្ជូនទៅឱ្យ CIA នៅទីក្រុង Langley រដ្ឋ Virginia ។

    យោងតាមកងទ័ពអាកាសសហរដ្ឋអាមេរិកឱ្យដឹងថា MQ-9 Reaper គឺជា “ដ្រូនប្រដាប់អាវុធពហុបេសកកម្មរយៈកម្ពស់មធ្យម និងជាយន្តហោះបញ្ជាពីចម្ងាយ ដែលត្រូវបានប្រើជាចម្បងប្រឆាំងនឹងគោលដៅប្រតិបត្តិការពិសេស (Dynamic Execution) និងទី២ សម្រាប់ស៊ើបការណ៍សម្ងាត់”។ ដ្រូននេះវាផ្តល់នូវសមត្ថភាពពិសេសមួយ ក្នុងការប្រហារ សម្របសម្រួល និងការស៊ើបការណ៍ប្រឆាំងនឹងគោលដៅភ្លាមៗ និងគោលដៅតាមការកំណត់។

    ដ្រូន MQ-9 Reaper មានកម្ពស់ 3.8 ម៉ែត្រ, ប្រវែង 11ម៉ែត្រ, ស្លាបប្រវែង 20.1ម៉ែត្រ, កម្លាំង 950 សេះ (712 kW), ផ្ទុកបានទម្ងន់ 1,701គីឡូក្រាម និងបើកបាន 1,150 ម៉ាយ (1,850គីឡូម៉ែត្រ) ។ ដ្រូននេះផ្ទុកដោយមីស៊ីលប្រភេទ AGM-114 Hellfire, បំពាក់ដោយឡាស៊ែរគោលដៅ GBU-12 Paveway II, នឹងឧបករណ៍តម្រង់គ្រាប់ GBU-38 ហើយវាមានតម្លៃ 15.9 លានដុល្លារអាមេរិក ក្នុងមួយគ្រឿង។ នៅពេលវាធ្វើការប្រហារលើក្បួនរថយន្តរបស់លោក Qassem Soleimani គឺវាប្រហារនៅក្នុងល្បឿន ៣៧០គីឡូម៉ែត្រ/ម៉ោង (230mph) ៕

    អត្ថបទ៖ លីដា

    Share This Post: