តារាម៉ូដែលម្នាក់លក់រូបថតស្រាតរកប្រាក់បានប្រមាណ ១០ ម៉ឺនដុល្លារ ដើម្បីបរិច្ចាគដល់ក្រុមពន្លត់ភ្លើងឆេះព្រៃនៅអូស្រ្តាលី
ស្រីស្អាតម្នាក់ដែលត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចាត់ទុកថា ជាតារាម៉ូដែលប្រចាំនៅក្នុងបណ្តាញសង្គម Instagram បានជួយរៃអង្គាសប្រាក់បានជាង ១០ ម៉ឺនដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅអូស្រា្តលី តាមរយៈការលក់រូបថតអាក្រាតកាយរបស់នាងនៅក្នុងបណ្តាញសង្គម Instagram។ វីរនារីរូបនេះមានឈ្មោះថា Kaylen Ward កំពុងរស់នៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ នាង Kaylen Ward ជាបុគ្គលដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងបណ្តាញសង្គម ព្រោះតែនាងមានរូបសម្រស់ស្អាត និងចូលចិត្តបង្ហោះរូបភាពបែបស៊ិចស៊ីជាញឹកញាប់ ហើយកន្លងមកនាងក៏ធ្លាប់លក់រូបថតស្រាតរបស់នាងទៅកាន់អ្នកគាំទ្ររបស់នាងនៅក្នុងបណ្តាញសង្គម Instagram ផងដែរ។

ហើយកាលពីពេលថ្មីៗនេះទៀតសោធនាងបានប្រកាសថា សម្រាប់អ្នកណាដែលបានបរិច្ចាគប្រាក់ត្រឹមតែ ១០ ដុល្លារទៅកាន់មូលនិធិ ឬអង្គការសប្បុរសធម៌ណាដែលកំពុងជួយសង្គ្រោះបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីនោះ ហើយផ្ញើវិក័យបត្រនោះនោះមកឲ្យនាងតាមបណ្តាញសង្គម Instagram នាងនឹងផ្ញើរូបស្រាតរបស់នាងមួយសន្លឹកទៅវិញភ្លាម។ រហូតមកទល់នឹងពេលនេះនៅក្នុងប្រអប់សារក្នុងគណនី Instagram របស់នាងទទួលអ្នកផ្ញើរូបវិក័យបត្រចូលប្រមាណជា ២០ ០០០នាក់ហើយនិងកំពុងរង់ចាំនាងផ្ញើរូបស្រាតត្រលប់ទៅវិញ ខណៈប្រភពច្បាស់ការមួយបានអះអាងថា វិធីមួយនេះអាចជួយរកប្រាក់បានជាង ១០ ម៉ឺនដុល្លារហើយជូនមូលនិធិជួយប្រទេសអូស្រ្តាលី៕


អត្ថបទ៖ ភក្តី


