ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានទៅអន់អី! ស្ត្រីមេផ្ទះម្នាក់គ្រាន់តែ Live វីដេអូលេង PUBG សោះ អាចរកប្រាក់ចិញ្ចឹមកូនៗបានយ៉ាងងាយ

    BY autoadmin January 10, 2020
    មានទៅអន់អី! ស្ត្រីមេផ្ទះម្នាក់គ្រាន់តែ Live វីដេអូលេង PUBG សោះ អាចរកប្រាក់ចិញ្ចឹមកូនៗបានយ៉ាងងាយ

    ម៉ាឡេស៊ី៖ ស្រ្តីមេផ្ទះម្នាក់ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់បានជាង ៤ ពាន់ដុល្លារពីការ Live វីដេអូអំពីសកម្មភាពលេងហ្គេម PUBG។ ស្ត្រីមេផ្ទះរូបនេះមានឈ្មោះថា Roslinda Embran ឬនៅក្នុងបណ្តាញសង្គមគាត់បានប្រើឈ្មោះថា Miss Rose Gaming និងកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ អ្នកស្រី Roslinda Embran បានឲ្យដឹងថា ពេលដែលគាត់ផ្តើម Live វីដអូអំពីសកម្មភាពលេងហ្គេម PUBG ដំបូងនោះ មានមនុស្សត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ដែលចូលមើលវីដេអូរបស់គាត់ ព្រោះពេលនោះគាត់មិនសូវមានជំនាញក្នុងការលេងហ្គេមប៉ុន្មានទេ។

    ក្រោយមកគាត់បានខិតខំស្រាវជ្រាវ និងព្យាយាមលេងហ្គេមបានយ៉ាងល្អ ទើបធ្វើឲ្យវីដេអូរបស់គាត់មានអ្នកចូលមើលច្រើនឡើងៗជាប្រចាំផងដែរ។ រហូតមកទល់នឹងពេលនេះ គាត់អាចរកប្រាក់បានចំនួន ១៨ ០០០ RM (៤ ៣៨៥ ដុល្លារអាម៉េរិក) ហើយពីការ Live វីដេអូនេះ។ អ្នកស្រីបានបន្តថា គាត់នឹងបន្តធ្វើសកម្មភាពរបស់គាត់ឲ្យកាន់តែល្អប្រសើរឡើងៗ ដើម្បីអាចរកប្រាក់ឲ្យបានច្រើនជាងនេះទៀត។ លោកស្រីបានបញ្ជាក់ផងដែរថា ពេលនេះគាត់ក៏កំពុងតែបង្ហាត់កូនៗរបស់គាត់ឲ្យចេះរកប្រាក់តាមវិធីខាងលើនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: