ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្ញាក់ផ្អើល! ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ប្រកាសលាចេញពីតំណែងខ្សែរាជវង្សនៃចក្រភពអង់គ្លេស

    BY autoadmin January 9, 2020
    ភ្ញាក់ផ្អើល! ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ប្រកាសលាចេញពីតំណែងខ្សែរាជវង្សនៃចក្រភពអង់គ្លេស

    ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan និយាយថា ព្រះអង្គមានផែនការដើរចុះចេញក្នុងនាមជាសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សអង់គ្លេស ដែលនេះជាសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គូសបញ្ជាក់ពីបំណងប្រាថ្នារបស់គូស្នេហ៍ ដើម្បីបង្កើតផ្លូវថ្មីសម្រាប់រាជវង្សនៅក្នុងពិភពទំនើប។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅល្ងាចថ្ងៃពុធ ដោយវិមាន Buckingham ពិពណ៌នាថា នេះជាសារផ្ទាល់ខ្លួនពី Duke និង Duchess of Sussex ដោយបាននិយាយថា ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan មានចេតនាក្លាយជាអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុ និងដើម្បីធ្វើឱ្យមានតុល្យភាពរវាងពេលវេលារបស់ព្រះអង្គនៅចក្រភពអង់គ្លេស និងអាមេរិកខាងជើង។

    សេចក្តីថ្លែងការណ៍បាននិយាយថា៖ «បន្ទាប់ពីត្រិះរិះ និងការពិភាក្សាផ្ទៃក្នុងអស់រយៈពេលជាច្រើនខែ យើងបានជ្រើសរើសធ្វើការផ្លាស់ប្តូរនៅឆ្នាំនេះ ក្នុងការចាប់ផ្តើមនូវតួនាទីថ្មីដែលកំពុងរីកចម្រើននៅក្នុងស្ថាប័ននេះ។ យើងមានបំណងលាលែងក្នុងនាមជាសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្ស និងធ្វើការដើម្បីឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ខណៈពេលដែលបន្តគាំទ្រព្រះមហាក្សត្រិយានីយ៉ាងពេញទំហឹង»។ ក្នុងសេចក្ដីថ្លែងការណ៍នោះបន្ថែមថា តុល្យភាពភូមិសាស្ត្រនេះនឹងជួយឱ្យព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ចិញ្ចឹមកូនប្រុសរបស់ពួកគេឱ្យបានប្រសើរជាមួយនឹងអំណរគុណចំពោះគ្រួសាររាជរង្ស ដែលទីនោះហើយគឺជាកន្លែងកំណើតរបស់កូនប្រុសអ្នកទាំង២ គឺ Archie Harrison Mountbatten-Windsor៕

    អត្ថបទ៖ លីដា

    Share This Post: