ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រីស្អាតម្នាក់ចែករំលែកពីគុណវិបត្តិនៃការជក់បារីអេឡិចត្រូនិច ដែលធ្វើឲ្យនាងស្ទើរតែស្លាប់ខ្លួន

    BY autoadmin January 11, 2020
    ស្រីស្អាតម្នាក់ចែករំលែកពីគុណវិបត្តិនៃការជក់បារីអេឡិចត្រូនិច ដែលធ្វើឲ្យនាងស្ទើរតែស្លាប់ខ្លួន

    ការជក់បារីអេឡិចត្រូនិចបានក្លាយជាសកម្មភាពរីករាយថ្មីមួយរបស់ក្រុមយុវជនសម័យទំនើប ខណៈឥរិយាបថនេះត្រូវបានក្រុមអ្នកជំនាញអះអាងថាបានប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ជាក់ស្តែងយុវតីវ័យ ១៩ ឆ្នាំ ម្នាក់បានឲ្យដឹងថា នាងមានបញ្ហាសុខភាពស្ទើរតែស្លាប់ខ្លួន ព្រោះតែបារីអេឡិចត្រូនិចនេះ។ យុវតីដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិករូបនេះបានសរសេររៀបរាប់ក្នុងបណ្តាញសង្គមរបស់នាងថា នាងមានអាការៈក្តៅខ្លួនយ៉ាងខ្លាំងរហូតដល់ ៤០ អង្សាសេ ហើយដំបូងឡើយនាងគិតថា នាងប្រហែលជាមានជំងឺគ្រុនក្តៅ ឬគ្រុនផ្តាសាយធំជាដើម។

    យ៉ាងណាក្តី កម្តៅក្នុងរាងកាយនាងមិនថយចុះទាល់តែសោះក្នុងរយៈពេល ២ ថ្ងៃ ហើយរាងកាយកាន់តែចុះខ្សោយរហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យគេបានរកឃើញថា​ នាងមានបញ្ហារលាកសួតខ្លាំង ហើយបញ្ហានេះគឺបង្កឡើងដោយសារតែផ្សេងបារីអេឡិចត្រូនិចដែលនាងបានជក់ជាប្រចាំតែម្តង។ ក្រោយកើតមានបញ្ហាសុខភាពដូចខាងលើនេះ យុវតីរងគ្រោះខាងលើបានផ្តាំផ្ញើទៅកាន់ក្រុមយុវជនផ្សេងទៀតថា បើស្រលាញ់សុខភាពសុំកុំជក់បារីឲ្យសោះ​ បើទោះជាបារីធម្មតាឬបារីអេឡិចត្រូនិចក៏ដោយ៕

    អត្ថបទ៖ ភក្តី

    Share This Post: