អន្តរជាតិ
វៀតណាមជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដែលមានកងទ័ពឈរជើងធំជាងគេបំផុតក្នុងលោក
BY autoadmin
January 13, 2020
របាយការណ៍មួយបាននិយាយថា ប្រទេសវៀតណាមស្ថិតក្នុងលំដាប់ទី៩ ក្នុងបញ្ជីប្រទេសទាំង ១០ ដែលមានកម្លាំងយោធាសកម្មធំជាងគេក្នុងឆ្នាំ២០១៩។ កម្លាំងយោធាសកម្មសរុបរបស់ប្រទេសនេះមានចំនួន ៤៨២,០០០នាក់ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយពីគេហទំព័រ Global Firepower ដែលជាគេហទំព័រយោធាមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក វាយតម្លៃអំណាចយោធារបស់ប្រទេសនានាជុំវិញពិភពលោក។

ចំណាត់ថ្នាក់នេះបានវាស់វែងកងទ័ពនៅជុំវិញពិភពលោក ដោយផ្អែកលើចំនួនបុគ្គលិកនៅក្នុងជួរកងទ័ពជើងទឹក កងទ័ពអាកាស និងកងប្រដាប់អាវុធផ្សេងៗ។ ប្រទេសចិនមានយោធាសកម្មធំជាងគេបំផុតនៅលើពិភពលោកនេះ ដែលមានសមាជិកចំនួន ២.១៨លាននាក់ បន្ទាប់មកគឺឥណ្ឌាដែលមានសមាជិក ១.៣៦លាននាក់ និងសហរដ្ឋអាមេរិកមានសមាជិក ១.២៨ លាននាក់។ កូរ៉េខាងជើងឈរនៅលំដាប់ទី៤ ហើយប្រទេសរុស្ស៊ីឈរនៅលំដាប់ទី៥៕



អត្ថបទ៖ លីដា