ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តេចថៃចេញរាជបញ្ជាមិនឱ្យមានការបិទផ្លូវក្បួនរថយន្តព្រះមហាក្សត្រទៀតឡើយ ដើម្បីកុំឲ្យស្ទះចរាចរណ៍

    BY autoadmin January 14, 2020
    ស្តេចថៃចេញរាជបញ្ជាមិនឱ្យមានការបិទផ្លូវក្បួនរថយន្តព្រះមហាក្សត្រទៀតឡើយ ដើម្បីកុំឲ្យស្ទះចរាចរណ៍

    ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ព្រះមហាក្សត្រ Maha Vajiralongkorn របស់ប្រទេសថៃបានចេញរាជបញ្ជាឱ្យប៉ូលីសបញ្ឈប់រាល់ការបិទផ្លូវនៅទីក្រុងបាងកក សម្រាប់រាល់ក្បួនរថយន្តរបស់ព្រះមហាក្សត្រឡើយ។ បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ដ៏កម្រ ទាក់ទងនឹងក្បួនរថអមដំណើរ និងបញ្ហារំខានដទៃផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

    អ្នកនាំពាក្យថៃ Narumon Pinyosinwat បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រីថា នៅក្នុងការប្រើប្រាស់ច្បាប់ថ្មីនេះប៉ូលីសថៃនឹងបិទតែផ្នែកមួយនៃផ្លូវសម្រាប់ការក្បួនរថយន្តរបស់ព្រះមហាក្សត្រប៉ុណ្ណោះ។ អ្នកស្រីក៏បានបង្ហោះវីដេអូដែលបង្ហាញពីច្បាប់ថ្មី ដែលរួមបញ្ចូលទាំងការអនុញ្ញាតឱ្យប្រជាជនបន្តប្រើប្រាស់ស្ពានឆ្លងកាត់ថ្នល់ នៅពេលមានក្បួនរថអមដំណើរផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: