ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើកបរលើផ្លូវហាយវេក្រោមល្បឿន ៩០គីឡូម៉ែត្រ/ម៉ោង គឺខុសច្បាប់នៅក្នុងប្រទេសថៃ

    BY autoadmin January 14, 2020
    បើកបរលើផ្លូវហាយវេក្រោមល្បឿន ៩០គីឡូម៉ែត្រ/ម៉ោង គឺខុសច្បាប់នៅក្នុងប្រទេសថៃ

    អ្នកបើកបរយានយន្តលើគន្លងខាងស្តាំនៃផ្លូវហាយវេ ដែលមានគន្លងលើសពី ៤ ហើយបើកបរក្នុងល្បឿនតិចជាង ៩០គីឡូម៉ែត្រ/ម៉ោង នឹងត្រូវប្រឈមនឹងការចោទប្រកាន់ប្រហាក់ប្រហែលនឹងការបង្កើនល្បឿន នៅក្រោមបទបញ្ញត្តិរបស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន Saksayam Chidchob បាននិយាយនៅថ្ងៃនេះថា គំនិតនៃការបង្កើតល្បឿនអប្បបរមាសម្រាប់ការបើកបរក្នុងគន្លងផ្លូវខាងស្តាំ នឹងត្រូវបានពិចារណា រួមជាមួយនឹងការស្នើសុំបង្កើនល្បឿនកំណត់នៅលើផ្លូវហាយវេទៅ ១២០គីឡូម៉ែត្រ/ម៉ោង និងច្បាប់ផ្សេងទៀត។

    លោក Saksayam Chidchob បានអះអាងថា បទប្បញ្ញត្តិស្តីពីល្បឿនបើកបរអតិបរមា និងអប្បបរមា គឺមានគោលបំណងដើម្បីធានាបាននូវសុវត្ថិភាពប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ លោករំពឹងថា ច្បាប់ចរាចរណ៍ថ្មីនឹងចូលជាធរមាននៅក្នុងខែកុម្ភៈ។ នាយកដ្ឋានផ្លូវហាយវ៉េបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការកំណត់ល្បឿនតាមគន្លងមួយៗ សម្រាប់ផ្លូវចរាចរណ៍ផ្សេងៗគ្នា ដែលវានឹងជួយកាត់បន្ថយការផ្លាស់ប្តូរគន្លងផ្លូវ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការផ្លាស់ប្តូរគន្លងផ្លូវភ្លាមៗ។ គ្រោះថ្នាក់ដែលបណ្តាលមកពីការផ្លាស់ប្តូរគន្លងផ្លូវភ្លាមៗ មានចំនួន ៣០% នៃគ្រោះថ្នាក់ចរាចរណ៍ ឬស្មើនឹង ៥,០០០ករណី ប្រចាំឆ្នាំ៕

    អត្ថបទ៖ លីដា

    Share This Post: