សង្គម

ប្រុងប្រយ័ត្នផង! សិស្ស IFL ម្នាក់កំពុងអង្គុយរៀនសុខៗ ស្រាប់តែដាច់ធ្លាក់កង្ហារ បណ្តាលឲ្យរងរបួសនិងខូចខាតកុំព្យូរទ័រអស់មួយគ្រឿង

BY
Khmernote Media
January 14, 2020

ធ្លាប់ទេអង្គុយរៀនក្នុងថ្នាក់នៅក្រោមកង្ហារចាស់ៗវិលយ៉ាងលឿន ហើយអ្នកគ្រប់គ្នាធ្លាប់គិតថាប្រសិនបើថ្ងៃណាមួយវាដាច់ធ្លាក់មកនឹងមានរឿងអ្វីកើតឡើង។ ជាក់ស្តែងណាស់មានករណីដាច់ធ្លាក់កង្ហារចំនិស្សិតមួយរូបដែលកំពុងអង្គុយរៀននៅក្នុងថ្នាក់ នៃវិទ្យាស្ថានភាសាបរទេស ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យនិស្សិតរូបនោះរងរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក និងខូចខាតកុំព្យូរទ័រ
យួរដៃមួយគ្រឿង។

ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Meng Sreysros បានសរសេររៀបរាប់ថា៖ “ចំពោះអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ សូមមេត្តាមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសជាមួយកង្ហារចាស់ចាស់។

-ហេតុការណ៍នេះបានកើតឡើងលើមិត្តភក្តិខ្ញុំផ្ទាល់នៅថ្ងៃទី ១៤ មករា ២០២០ ពេលរសៀលដែលកំពុងរៀនក្នុងថ្នាក់ជាមួយគ្នា បណ្តាលអោយគាត់មានរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និង ខូចខាតកុំព្យូរទ័រអស់មួយគ្រឿង។ ក្នុងនាមជាមិត្តរួមថ្នាក់មានភាពសោកស្តាយ ដែលមានហេតុការណ៍បែបនេះបានកើតឡើងលើគាត់បែបនេះ ។

-សូមស្នើអោយគណៈគ្រប់គ្រងសាលានានាជួយត្រួតពិនិត្យគ្រឿងបរិក្ខារក្នុងថ្នាក់ជាពិសេស បរិក្ខារចាស់ជាដើម ដើម្បីការពារដល់និស្សិត ដែលសិក្សានៅទីនេះ”៕

Share This Post: