ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំណាត់ថ្នាក់ទាំង ១០ នៃលិខិតឆ្លងដែន ដែលមានឥទ្ធិពលជាងគេបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២០

    BY autoadmin January 15, 2020
    ចំណាត់ថ្នាក់ទាំង ១០ នៃលិខិតឆ្លងដែន ដែលមានឥទ្ធិពលជាងគេបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២០

    ប្រសិនបើអ្នកជាអ្នកទេសចរញឹកញាប់សម្រាប់ការងារ ឬការកម្សាន្ត ឬក៏ទាំងពីរនោះ អ្នកនឹងដឹងអំពីសារៈ​សំខាន់នៃការទទួលបានលិខិតឆ្លងដែនដែលមានឥទ្ធិពល។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមិនខ្លាំងនោះទេ អ្នកនឹងត្រូវប្រឈមនឹងការសុំទិដ្ឋាការ ថ្លៃឈ្នួលថ្លៃ និងចំណាយពេលវេលាជាច្រើនក្នុងការរង់ចាំមើលលទ្ធផល ទម្រាំតែអ្នកអាចដឹងថា អាច ឬមិនអាចទៅកាន់ប្រទេសណាមួយ។ ដូច្នេះនៅពេលដែលអ្នកមានលិខិតឆ្លងដែលពោរពេញដោយអនុភាព អ្នកនឹងដឹងថាវាចំណេញ ហើយងាយស្រួលសម្រាប់អ្នកប៉ុណ្ណា។

    សម្រាប់ចំណាត់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនប៉ុន្មានដែរ ដោយជប៉ុននៅតែបន្តឈរលេខ១ ជាមួយនឹងការផ្តល់ជូនសិទ្ធិក្នុងការចូលទៅកាន់ប្រទេសចំនួន ១៩១ ដោយមិនចាំបាច់មានទិដ្ឋាការអ្វីឡើយ។ យ៉ាងណាមិញខាងក្រោមនេះជាចំណាត់ថ្នាក់ទាំង១០ និងចំនួនប្រទេស ដែលពួកគេអាចចូលទៅដោយមិនត្រូវការទិដ្ឋការ៖

    ១. ជប៉ុន -​ ១៩១ ប្រទេស

    ២. សឹង្ហបុរី – ១៩០ ប្រទេស

    ៣. កូរ៉េខាងត្បូង / អាឡឺម៉ង់ – ១៨៩ ប្រទេស

    ៤. អ៊ីតាលី / ហ្វាំងឡង់ – ១៨៨ ប្រទេស

    ៥. អេស្បាញ / លុចសំបួ / ដាណឺម៉ាក – ១៨៧ ប្រទេស

    ៦. សុយអ៊ែត / បារាំង – ១៨៦ ប្រទេស

    ៧. ស្វីស/ ព័រទុយហ្កាល់ / ហូឡង់ / អៀរឡង់ / អូទ្រីស – ១៨៥ ប្រទេស

    ៨. អាមេរិក / អង់គ្លេស / ន័រវេស / ក្រិច / បែលហ្ស៊ិក – ១៨៤ ប្រទេស

    ៩. នូវែលសេឡង់ / ម៉ាល់តា / ឆេក / កាណាដា / អូស្ត្រាលី – ១៨៣ ប្រទេស

    ១០. ស្លូវ៉ាគី / លីទុយអានី / ហុងគ្រី – ១៨១ ប្រទេស

    អត្ថបទ៖ លីដា

    Share This Post: