ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្សែងពុល និងខ្យល់កខ្វក់ខ្លាំងពេក រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃចង់ឲ្យបុគ្គលិកក្រុមហ៊ុនធ្វើការនៅតាមផ្ទះវិញ មិនបាច់មកធ្វើការដល់ office ឡើយ

    BY autoadmin January 16, 2020
    ផ្សែងពុល និងខ្យល់កខ្វក់ខ្លាំងពេក រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃចង់ឲ្យបុគ្គលិកក្រុមហ៊ុនធ្វើការនៅតាមផ្ទះវិញ មិនបាច់មកធ្វើការដល់ office ឡើយ

    ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃគឺលោក Anutin Charnvirakul បានមានប្រសាសន៍ថា លោកចង់ឲ្យក្រុមហ៊ុនឯកជនមួយចំនួនបង្កើតប្រព័ន្ធការងារថ្មី ដែលអនុញ្ញាតឲ្យក្រុមបុគ្គលិកអាចធ្វើការងារនៅផ្ទះបានជំនួសដោយការធ្វើដំណើរមកដក់កន្លែងធ្វើការងារ។ គំនិតថ្មីមួយនេះត្រូវបានផ្ដួចផ្តើមឡើងក្នុងគោលបំណង ចង់ការពារប្រជាពលរដ្ឋពីបញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកក ប្រទេសថៃជាច្រើនខែមកហើយ។ សូមរម្លឹកជូនថា បញ្ហាផ្សែងពុលនិងខ្យល់កខ្វក់នៅក្នុងក្រុងបាងកកបានធ្លាក់ដល់កម្រិត ២,៥ PM ដែលជាកម្រិតធ្ងន់ធ្ងរមួយអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពជាខ្លាំង។

    បើធ្វើការប្រៀបធៀបកម្រិតនៃខ្យល់កខ្វក់នេះនៅកាន់ក្រុងផ្សេងទៀតនៅក្នុងពិភពលោក គឺក្រុងបាងកកស្ថិតនៅចំណាត់ថ្នាក់លេខ​ ៣ ក្រុង Canberra ប្រទេសអូស្រ្តាលីមានចំណាត់ថ្នាក់លេខ ២ និងក្រុង New Delhi របស់ឥណ្ឌាមានចំណាត់ថ្នាក់លេខ ១ ជាក្រុងដែលមានកម្រិតខ្យល់កខ្វក់ខ្លាំងបំផុត។ យ៉ាងណាក្តី ការចង់បានប្រព័ន្ធធ្វើការងារនៅតាមផ្ទះជំនួសឲ្យការធ្វើដំណើរមកដល់ក្រុមហ៊ុន​ដូចខាងលើនេះ គ្រាន់តែជាទស្សនៈមួយរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃប៉ុណ្ណោះ តែចំពោះការអនុវត្តជាក់ស្តែងគេនៅមិនទាន់ដឹងច្បាស់ថាអាចទៅរួចបានប៉ុណ្ណានោះទេ៕

     

    អត្ថបទ៖ភក្តី

    Share This Post: