ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបង្ហាញថា អារ៉ាប់ប៊ីសាអូឌីតជាប្រទេសប្រហារជីវិតអ្នកទោសច្រើនជាងគេបំផុតរយៈពេល ៦ ឆ្នាំជាប់គ្នា

    BY autoadmin January 18, 2020
    របាយការណ៍មួយបង្ហាញថា អារ៉ាប់ប៊ីសាអូឌីតជាប្រទេសប្រហារជីវិតអ្នកទោសច្រើនជាងគេបំផុតរយៈពេល ៦ ឆ្នាំជាប់គ្នា

    របាយការណ៍មួយបានបង្ហាញថា អារ៉ាប់ប៊ីសាអូឌីត គឺជាប្រទេសដែលមានចំនួនជនល្មើសត្រូវកាត់ទោសប្រហារជីវិតច្រើនជាងគេនៅលើពិភពលោក ហើយកំណត់ត្រាមួយនេះគឺបន្តកើតមាន ៦ រួចមកហើយ បើគិតត្រឹមឆ្នាំ ២០១៩។ របាយការណ៍បានបង្ហាញផងដែរថា គ្រាន់តែនៅក្នុងឆ្នាំ ២០១៩ នេះ អ្នកទោសដែលត្រូវកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតមានចំនួនរហូតដល់ ១៨៤ នាក់ ហើយតួលេខនេះបានកើនឡើង ៣៥ នាក់ផងដែរ បើធៀបទៅនឹងតួលេខកាលពីឆ្នាំចាស់។ ក្នុងចំណោមអ្នកទោសត្រូវប្រហារជីវិតទាំងអស់នោះភាគច្រើនបានប្រព្រឹត្តករណីឃាតកម្ម និងពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន។ ក្រៅពីហេតុផងទាំងនេះក៏មានផងដែរ ករណីជនល្មើសពាក់ព័ន្ធជាមួយនឹងករណីភេរវកម្ម។ គេបានកត់សម្គាក់ឃើញថា អារ៉ាប់ប៊ីសាអូឌីត បានអនុវត្តច្បាប់កាត់ទោសប្រហារជីវិតយ៉ាងតឹងរឹងបំផុត តួយ៉ាងដូចក្នុងករណីជនល្មើសជាអនីតិជនដែលបានប្រព្រឹត្តបទល្មើលកាលពីនៅអាយុ ១៧ ម្នាក់ គឺគ្រាន់តែរូបគេគ្រប់អាយុ ១៨ ឆ្នាំភ្លាម គឺតុលាការសម្រេចកាត់ទោសប្រហារជីវិតគេភ្លែតតែម្តង។

    សូមបញ្ជាក់ថា តាមច្បាប់អន្តរជាតិជនណាដែលមានអាយុក្រោម ១៨ ឆ្នាំ ត្រូវលើកលែងពីការកាត់ទោសប្រហារជីវិត ហើយក្នុងករណីនេះបើតុលាការអារ៉ាប់ប៊ីសាអូឌីត ចាប់ជនល្មើសជាអនីតិជនបានគឺតុលាការសម្រេចឲ្យពួកគេនៅក្រៅឃុំសិន ហើយរង់ចាំទាល់តែពួកគេគ្រប់អាយុទើបសម្រេចកាត់ទោសប្រហារជីវិត។ សូមបញ្ជាក់ផងដែរ ក្នុងចំណោមជនល្មើសដែលអារ៉ាប់ប៊ីសាអូឌីត បានកាត់ទោសប្រហារជីវិតនៅក្នុងឆ្នាំ ២០១៩ នេះ មាន ៨៨ នាក់ ជាជនជាតិអារ៉ាប់ប៊ីសាអូឌីត ៩០ នាក់ជាជនជាតិបរទេស និង ៦នាក់ផ្សេងទៀតមិនត្រូវបានគេស្គាល់សញ្ជាតិច្បាស់ឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post: