ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុតែគេមាន! បុរសម្នាក់ទិញចិញ្ចៀនពេជ្រម្តង៦វង់សុំមិត្តស្រីរៀបការ ស្រួលឲ្យខាងស្រីរើស ស្រលាញ់មួយណា យកមួយហ្នឹងពាក់

    BY autoadmin January 16, 2020
    ហេតុតែគេមាន! បុរសម្នាក់ទិញចិញ្ចៀនពេជ្រម្តង៦វង់សុំមិត្តស្រីរៀបការ ស្រួលឲ្យខាងស្រីរើស ស្រលាញ់មួយណា យកមួយហ្នឹងពាក់

    ការយកចិញ្ចៀនពេជ្រ ឬចិញ្ចៀនមានតម្លៃថ្លៃៗទៅសុំមិត្តស្រីរៀបការបានក្លាយជាសកម្មភាពដ៏ពេញនិយមមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាធម្មតាភាគីខាងបុរសបានប្រើប្រាស់ចិញ្ចៀនមួយវង់តែប៉ុណ្ណោះក្នុងពេលសុំអ្នកណាម្នាក់រៀបការ ព្រោះពួកគេពុំមានលទ្ធភាពទិញច្រើនជាងនេះឡើយ។ យ៉ាងណាក្តី បើយោងតាមសារព័ត៌មាន HZEPPFEED បានចុះផ្សាយថា មានបុរសម្នាក់បានប្រើប្រាស់ចិញ្ចៀនពេជ្រប្រណិតចំនួន ៦ វង់ ដើម្បីសុំមិត្តស្រីគាត់រៀបការ ដែលករណីនេះកម្រនឹងកើតមានណាស់។

    បុរសដែលបានសាងកំណត់ត្រាថ្មីមួយនេះមានឈ្មោះថា Dennis Brown II ជាតារាម៉ូដែលអាមេរិក ដែលទើបនឹងមានឈ្មោះល្បីល្បាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។​ លោក Dennis Brown II បានឲ្យដឹងថា គាត់ធ្វើដូចនេះមិនមែនចង់​បង្ហាញថា គាត់មានលុយច្រើននោះទេ តែគាត់ចង់ផ្តល់ជម្រើសជាច្រើនដើម្បីឲ្យមិត្តស្រីគាត់ជ្រើសរើសចិញ្ចៀនណាមួយដែលនាងពេញចិត្តបំផុត។ ក្រោយសុំមិត្តស្រីរឿងការរួច គូស្នេហ៍មួយគូនេះគ្រោងនឹងដឹកដៃគ្នាចូលរោងការក្នុងដ៏ឆាប់ខាងមុខនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: