ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះហើយលទ្ធផលក្បត់ចិត្តប្រពន្ធ! បុរសម្នាក់ក្រោកពីដេកស្រាប់តែឃើញលិង្គត្រូវប្រពន្ធចាក់កងដែកជាប់ ហើយទាល់តែប្រើម៉ាស៊ីកាត់ដែកទើបកាត់យកចេញបាន

    BY autoadmin January 17, 2020
    នេះហើយលទ្ធផលក្បត់ចិត្តប្រពន្ធ! បុរសម្នាក់ក្រោកពីដេកស្រាប់តែឃើញលិង្គត្រូវប្រពន្ធចាក់កងដែកជាប់ ហើយទាល់តែប្រើម៉ាស៊ីកាត់ដែកទើបកាត់យកចេញបាន

    អ៊ុយក្រែន៖ បុរសម្នាក់បានក្រោកពីគេងឡើងដោយប្រទះឃើញលិង្គរបស់គាត់ត្រូវជាប់ក្នុងកងដែកដ៏ក្រាស់មួយ ខណៈលិង្គរបស់គាត់ត្រូវហើមយ៉ាងខ្លាំង ហើយគាត់មិនអាចយកកងដែកនោះចេញពីលិង្គបានឡើយ។ សារព័ត៌មាន Dailymail បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ខណៈអត្តសញ្ញាណពិតប្រាកដរបស់បុរសជនរងគ្រោះមិនត្រូវបានគេបង្ហាញឡើយ។ ប្រភពខាងលើបានបន្តថា អ្នកដែលបានធ្វើសកម្មភាពនេះគឺជាប្រពន្ធរបស់បុរសរងគ្រោះផ្ទាល់តែម្តង ហើយគាត់ធ្វើដូចនេះក៏ព្រោះតែគាត់ខឹងនឹងប្តីដែលតែងតែដើរលេងផឹកស៊ី និងមានស្រីក្បត់ចិត្តគាត់រាប់មិនអស់។

    ក្រោយកើតមានហេតុការណ៍ដូចខាងលើ បុរសជាជនរងគ្រោះបានសម្រេចទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់យកកងដែកនោះចេញពីលិង្គ តែក្រុមវេជ្ជបណ្ឌិតមិនអាចជួយគាត់បានឡើយ ព្រោះការកាត់ដែកនោះមិនមែនជាជំនាញរបស់ពួកគាត់ឡើយ។ ហើយចុងក្រោយអ្នកដែលអាចជួយជនរងគ្រោះបាននោះគឺក្រុមអ្នកសង្គ្រោះបន្ទាន់ទៅវិញទេ ដែលគេបានប្រើប្រាស់ម៉ាស៊ីនកាត់ដែកមកកាត់កងដែកនោះចោល។ រហូតមកទល់នឹងពេលនេះបុរសជនរងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយៈសិន ហើយវេជ្ជបណ្ឌិតបានអះអាងថា លិង្គរបស់ជនរងគ្រោះនឹងអាចដំណើរការបានវិញជាធម្មតា​ក្នុងពេលដ៏ឆាប់ខាងមុខ៕

    អត្ថបទ៖ ភក្តី

    Share This Post: