ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅវៀតណាមប្រជាជនមានសិទ្ធិថតវីដេអូក្រុមប៉ូលីសចរាចរណ៍ដែលពុករលួយបាន

    BY autoadmin January 18, 2020
    នៅវៀតណាមប្រជាជនមានសិទ្ធិថតវីដេអូក្រុមប៉ូលីសចរាចរណ៍ដែលពុករលួយបាន

    កាលពីមុនការថតរូបភាព និងវីដេអូ លើក្រុមមន្រ្តីប៉ូលីសចរាចរណ៍ដែលកំពុងបំពេញកាតព្វកិច្ចត្រូវបានគេហាមប្រាម ប៉ុន្តែពេលនេះការហាមប្រាមបែបនោះត្រូវបានគេលើកលែងហើយ ដោយសារថាកន្លងមកប៉ូលីសដែលចាប់ក្រុមអ្នកស្រវឹងក្នុងពេលបើកបរ បានប្រព្រឹត្តអំពើពុករលួយទទួលសំណូកក្នុងករណីខ្លះ។ សារាចរមួយមកពីក្រសួងសន្តិសុខសាធារណៈបាននិយាយថា ការលើកលែងនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៥ ខែមករា ហើយប្រជាជនអាចថតវីដេអូ និងរូបថត ក្រុមប៉ូលីសទាំងនោះបាន ដោយមិនរំខានកិច្ចការរបស់ប៉ូលីស។ ប៉ុន្តែយ៉ាងណាមន្រ្តីប៉ូលីសក៏អាចស្នើសុំឱ្យពួកគេចាកចេញ និងបង្ខំពួកគេឱ្យចាកចេញបើចាំបាច់ ប្រសិនបើប្រជាជនរំខានដល់ការងារប៉ូលីស។

    ច្បាប់ស្តីពីការការពារផលប៉ះពាល់នៃជាតិអាល់កុល ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា កន្លងទៅនេះ បានហាមឃាត់លើអ្នកជិះកង់ និងអ្នកជិះកង់អគ្គិសនី ដែលប្រើប្រាស់គ្រឿងស្រវឹងជាលើកដំបូងបំផុត ដោយពួកគេនឹងទទួលការពិន័យចំនួន ៤០០,០០០ ទៅ ៦០០,០០០ដុង (១៧-២៦ដុល្លារ)។ ការផាកពិន័យចំពោះអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ត បានកើនឡើងទ្វេដង ដល់ ៦ ទៅ ៨លានដុង និង ៣០ ទៅ ៤០លានដុង ហើយអ្នកគ្រប់គ្នាដែលបើកបរយានយន្តក្រោមឥទិ្ធពលគ្រឿងស្រវឹង ក៏អាចត្រូវបានគេព្យួរប័ណ្ណបើកបរពី ២២ ទៅ ២៤ខែ ទៀតផង។ យោងតាមតួលេខរបស់ប៉ូលីសបានឱ្យដឹងថា ក្នុងរយៈពេល ៦ថ្ងៃដំបូង បន្ទាប់ពីច្បាប់ថ្មីចូលជាធរមាន មនុស្សប្រមាណជា ២,៧០០នាក់ ត្រូវបានផ្តន្ទាទោស៕

    អត្ថបទ៖ លីដា

    Share This Post: