ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ងាត់ៗ! ឥណ្ឌា សំងំសាកល្បងបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួនបានយ៉ាងជោគជ័យ

    BY autoadmin January 20, 2020
    ស្ងាត់ៗ! ឥណ្ឌា សំងំសាកល្បងបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួនបានយ៉ាងជោគជ័យ

    ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទ K-4 បានដោយជោគជ័យ។ មីស៊ីលផ្លោងប្រភេទ K-4 ដែលទទួលបានជោគជ័យនេះ ត្រូវបានគេឱ្យដឹងថា អាចបាញ់បានចម្ងាយ ៣,៥០០គីឡូម៉ែត្រ ហើយវាត្រូវបានគេសាកល្បងដោយជោគជ័យកាលពីថ្ងៃអាទិត្យ។ មីស៊ីលដែលបានចេញពីនាវាមុជទឹកនេះ ត្រូវបានរចនាឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា (DRDO) ។ មីស៊ីលនេះនឹងត្រូវដាក់ពង្រាយនៅលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ INS Arihant របស់កងនាវាចរឥណ្ឌា។

    មីស៊ីលនេះត្រូវបានសាកល្បងនៅឯនាយឆ្នេរ Andhra Pradesh ហើយមីស៊ីលនេះមានសមត្ថភាពអាចវាយលុកគោលដៅច្បាស់លាស់ពីលើដីដល់អាកាស។ នៅក្រោមប្រព័ន្ធ QRSAM មីស៊ីលនេះក៏ធ្វើចលនា និងតាមដានយន្តហោះ ឬសត្រូវ ហើយតម្រង់គោលដៅពួកគេភ្លាមៗក្នុងប្រតិបត្តិការយោធា។ ប្រភពដដែលបាននិយាយថា DRDO បាននឹងកំពុងធ្វើការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយមួយទៀត គឺ K-5 ដែលអាចបាញ់ដល់គោលដៅចម្ងាយ ៥,០០០ គីឡូម៉ែត្រ ឯណោះ៕

    អត្ថបទ៖ លីដា

    Share This Post: