សាហាវមែន! ឃាតករដៃឆៅសម្លាប់មិត្តស្រី និងស្រ្តីរកស៊ីផ្លូវភេទជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ
ថៃ៖ បុរសជាអ្នកមាន និងត្រូវជាកូនឃាតករម្នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួន ក្រោយគេបានរកឃើញឆ្អឹងមនុស្សជាច្រើនដុំនៅក្នុងស្រះក្នុងបរិវេណផ្ទះរបស់គាត់។ បុរសជនជាតិថៃដែលត្រូវបានប៉ូលិសចាប់ខ្លួនរូបនេះមានឈ្មោះថា Apichai Ongwisit មានអាយុ ៤០ឆ្នាំ ហើយកន្លងមកគាត់ទទួលបានមរតកយ៉ាងច្រើនពីឪពុកម្តាយរហូតក្លាយជាអ្នកមានលុយ និងមានឥទ្ធិពលម្នាក់ផងដែរ។ យ៉ាងណាក្តី លោក Apichai Ongwisit ត្រូវបានគេសង្ស័យថា បានប្រព្រឹត្តិនូវបទល្មើសជាច្រើន ជាពិសេសគឺករណីសម្លាប់មនុស្សស្រីតែម្តង។ ជាក់ស្តែង កាលពី ៦ខែមុននេះ មានមិត្តស្រីរបស់គាត់ម្នាក់ដែលមានឈ្មោះថា Warinthorn Chaiyachet អាយុ ២២ ឆ្នាំ បានបាត់ខ្លួន ហើយកន្លងមកមានទាំងមិត្តភក្តិ អតីតមិត្តស្រី និងស្រ្តីរកស៊ីផ្លូវភេទជាច្រើននាក់ ដែលធ្លាប់មានទំនាក់ទំនងជាមួយលោក Apichai Ongwisit ក៏ត្រូវបានគេកត់សម្គាល់ថា បានបាត់ខ្លួនជារឿយៗដែរ។
នាង Warinthorn Chaiyachet
លទ្ធផលនៃការស៊ើបអង្កេតបឋមគេបានរកឃើញភស្តុតាងថា លោក Apichai Ongwisit បានវាយសម្លាប់នាង Warinthorn Chaiyachet និងបានទម្លាក់សាកសពនាងចូលទៅក្នុងទឹកស្រះ។ យ៉ាងណាក្តី ក្នុងការរុករកក្នុងស្រះទឹកប៉ូលិសបានប្រទះឃើញបំណែកឆ្អឹងរហូតដល់ ២៩៨ ដុំដែលបំណែកទាំងនេះគឺស្មើនឹងមនុស្សយ៉ាងតិចក៏ ៣ នាក់ដែរ។ បើទោះជាយ៉ាងណាក្តីគេជឿថា មិនមែនមានតែមនុស្ស ៣ នាក់ទេ ដែលបានស្លាប់នៅក្នុងផ្ទះលោក Apichai Ongwisit នោះ ហើយពេលនេះគេកំពុងតែបូមស្រះនោះចេញទៀតផង ដើម្បីពិនិត្យឲ្យច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ហើយបានស្លាប់ក្នុងស្រះទឹកមួយនេះ។ សូមបញ្ជាក់ថា ឪពុករបស់លោក Apichai Ongwisit ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីឆ្នាំ ១៩៨៣ ពីបទបានសម្លាប់ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ផងដែរ៕

ជនសង្ស័យ Apichai Ongwisit


អត្ថបទ៖ភក្តី




